នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា កាលពីថ្ងៃចន្ទបានសម្តែងការខ្នះខ្នែងក្នុងការកសាងទំនុក ចិត្តកាន់តែ ខ្លាំងជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកយុន ស៊ុកយុលដើម្បី បើកសករាជថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីពួកគេបានពិភាក្សាគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃមុន។នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌ មានជប៉ុនក្យូដូកាលពីថ្ងៃចន្ទ ទី៨ ខែឧសភាឆ្នាំ២០២៣។

បន្ទាប់ពីជំនួបជាមួយមេដឹកនាំធុរកិច្ចកូរ៉េខាងត្បូង លោក គីស៊ីដាដែលបានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ ទីក្រុងសេអ៊ូល បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុនមានឆន្ទៈក្នុងការជំរុញការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជនជាមួយប្រទេសជិតខាងរបស់ខ្លួន ដើម្បី បង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិង អភិវឌ្ឍទំនាក់ទំនងទ្វេ ភាគី។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកគីស៊ីដាជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ជាង ប្រាំ ឆ្នាំមកនេះ ហើយជាផ្នែកមួយនៃការបន្តដំណើរទស្សនកិច្ចទៅវិញទៅមករបស់មេ ដឹកនាំប្រទេសទាំងពីរចំ ពេលមានភាពស្អិតល្មួតក្នុងទំនាក់ទំនង។
ក្រោមការគ្រប់គ្រងរបស់មេដឹកនាំឆ្វេងនិយមរបស់អ្នកកាន់តំណែងមុនលោកយុនគឺលោកម៉ូនជេអ៊ីន ទំនាក់ទំនង ជប៉ុន-កូរ៉េខាងត្បូងបានឈានដល់ចំណុចទាបបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍ដោយសារជម្លោះភាគច្រើនលើសំណងពលកម្មក្នុងសម័យសង្គ្រាម។
ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេកាលពីថ្ងៃអាទិត្យ គីស៊ីដានិងយុន បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងរួម ដៃគ្នាដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីបូព៌ា ជាមួយនឹងការ ភ័យខ្លាចកើនឡើងអំពីការបាញ់មីស៊ីលជាបន្តបន្ទាប់ដោយកូរ៉េខាងជើងនិងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ទាក់ទងទៅនឹងជម្លោះចាស់នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថាលោកខូចចិត្តនៅពេលដែលគិតដល់ការឈឺចាប់របស់ពលរដ្ឋកូរ៉េអំឡុងពេលជប៉ុនដាក់អាណានិគមលើកូរ៉េខាងត្បូង។ ការលើកឡើងរបស់លោកនេះបានធ្វើ ឡើងស្របពេលដែលទីក្រុងសេអ៊ូល និងតូក្យូកំពុងពង្រឹងទំនាក់ទំនង ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាង ជើង។លោកបានបន្តថាបេះដូងរបស់ខ្ញុំមានការឈឺចាប់ នៅពេលដែលគិតដល់មនុស្សជាច្រើន បានឆ្លងកាត់បទ ពិសោធ លំបាកនិងសោកសៅនៅក្នុងបរិយាកាសដ៏អាក្រក់នៅពេលនោះ។
ប្រទេសទាំងពីរត្រូវបានជាប់គាំងនៅក្នុងជម្លោះសេដ្ឋ ចាប់តាំងពីឆ្នាំ២០១៨នៅពេលដែលតុលាការកំពូលរបស់ កូរ៉េខាងត្បូងបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ជនរងគ្រោះក្នុងសម័យសង្រ្គាមដែលបង្ខំឱ្យធ្វើការហើយបញ្ហានេះបានធ្វើឱ្យទីក្រុងតូក្យូខឹងសម្បារ៕