Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិលោក Pochettino អាចនឹងជំនួស Frank Lampard

លោក Pochettino អាចនឹងជំនួស Frank Lampard

ភរិយារបស់លោក Mauricio Pochettino បានបង្ហើបថាលោកស្រីនិងស្វាមីកំពុងនៅទីក្រុងឡុងដ៍ដើម្បីពិភាក្សា ទទួលយកតំណែងកៅអីគ្រូបង្វឹករបស់ក្លឹប Chelsea ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានដេលី ម៉េលកាលពីថ្ងៃចន្ទទី ៨ឧសភាឆ្នាំ ២០២៣។

អ្នកចាត់ការ Pochettino វ័យ ៥១ ឆ្នាំ ដែលមិនជាប់កិច្ចសន្យាជាមួយក្លឹបបាល់ទាត់ណាមួយនោះ ចាប់តាំងពីចាក ចេញពី Paris Saint-Germain ក្នុងខែកក្កដា ឆ្នាំ ២០២២ត្រូវបានក្លឹបChelsea ពេញចិត្តយ៉ាងខ្លាំងក្នុងការ ចូលកាន់ តំណែងនៅ Stamford Bridge ។ក្រុមតោខៀវបានបណ្តេញលោក Thomas Tuchel ក្នុងខែកញ្ញា និងជំនួសលោក Graham Potter ក្នុងខែមេសា ជាមួយនឹងលោក Frank Lampard ឥឡូវនេះជាអ្នកគ្រប់គ្រងបណ្តោះអាសន្នរហូត ដល់ចុងបញ្ចប់នៃរដូវកាលនេះ។

ដេលីម៉េលបានបន្ថែមថាគ្រូបង្វឹកបណ្ដោះអាសន្នដែលកំពុងរងសម្ពាធលោក Frank Lampard នឹងស្នាក់នៅរហូត ដល់ចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាការសម្រេចចិត្តលើការជំនួសរយៈ ពេលវែងរបស់គាត់នឹងត្រូវធ្វើ ឡើងក្នុងពេលឆាប់ៗនេះក៏ដោយ។

លោកLampard ដែលបានចំណាយពេល ១៨ខែក្នុងការគ្រប់គ្រងក្លឹបពីឆ្នាំ ២០១៩-២១ បានចាញ់ ៦ ប្រកួតដំបូង របស់គាត់ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ដែលចោទជាសំណួរមួយចំនួនថាតើគាត់នឹងបន្តសម្រាប់យុទ្ធ នាការដែលនៅសល់ដែរឬអត់?។

RELATED ARTICLES