ភ្នំពេញ៖លោកឧកញ៉ាព្រាប សុវត្ថិ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនិងFan របស់លោកខ្លះស្រឡាំងកាំង ព្រោះតែនៅថ្ងៃទី៦ ឧសភា ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះលោកបានបង្ហាញខ្លួនច្រៀងសម្ដែងដូចតារាល្បីៗជូរមុខផ្សេងទៀតដែរ តែអ្វីដែលចម្លែកលោកបែជាលើកយកបទដូចច្រៀងតាមConcerts ធម្មតាទៅច្រៀងលើវេទិការថ្នាក់ជាតិដ៍ធំនោះទៅវិញគឺបទ”មីឆុង មីឆា”ដែលបទនេះលោកច្រៀងអមជាមួយម្ចាស់ដើមនាងច័ន្ទសីម៉ា ។ទស្សនិកជនជាច្រើនបានលើកឡើងថាបទនោះគ្មានអត្ថន័យអ្វីទាក់ទងការលើកតំកើងជាតិទេ ហើយពួកគេចេះតែឆ្ងល់ថាហេតុអីព្រាប សុវត្ថិ ល្បីល្បាញរយៈពេលជាង២៦ឆ្នាំ ទៅហើយបែជាតារាវ័យ៤៨ឆ្នាំ រូបនេះអត់ដឹងថាបទណាគូរតែអាចនិងមិនអាចយកទៅច្រៀងកម្មវិធីស៊ីហ្គេមបានទៅវិញ?

អ្នកលេងTik Tok ឈ្មោះMr.Kun Cafee ខមិនថា”សំខាន់ខាងប្រុសច្រៀងឡើងទន់ ជង្គង់ចំពីមុខខាងស្រី”។KH.SENG Fc ខមិនថា”អូ…ចប់ ស៊ីហ្គេម ញាំមីកំប៉ុង”។កំលោះស្រុកស្រែ ខមិនថា”តែប៉ុណ្ណេះមីឡើងថ្លៃទៀតហើយ”។ចំណែកអ្នកនាងសារីណា ភរិយាតារាសម្ដែងលោកស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្រ្ដាលី បានចេញសារអមដោយបទ”មីឆុងមីឆា”ដែលព្រាប សុវត្ថិ ច្រៀងជាមួយច័ន្ទសីម៉ា នោះថា”អត់យល់ថា ហេតុអីបានជាគាត់យកបទហ្នឹងទៅច្រៀង នៅពេលហ្នឹង ហើយកាយវិការអញ្ចឹង?”។

លោកព្រាប សុវត្ថិ បានចេញសារនៅលើហ្វេសបុករបស់លោកថា”ពេលវេលាតែងតែប្រែប្រួល តែសម្រាប់ខ្ញុំអ្វីដែលខ្ញុំធ្វើ គឺប្រាកដក្នុងចិត្តហើយច្បាស់បំផុត”។ដោយឡែកនាងតន់ ច័ន្ទសីម៉ា បានបង្ហាញអារម្មណ៍រំភើបនិងថាជាមហាកិត្តិយសមួយសម្រាប់រូបនាងជាសិល្បការិនីជំនាន់ក្រោយដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ។

លោកនូ ស៊ិប អតីតតារាចម្រៀងហង្សមាសបានឲ្យដឹងថាបើបទចម្រៀងយកទៅច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិបែបនេះត្រូវបានគេគិតថាមិនពាក់ព័ន្ធឬគ្មានអន្ថន័យលើកពីស្នាដៃជាតិណាមួយនោះក៍យើងមិនគូរបន្ទោសតារាចម្រៀងទាំងស្រុងដែរ តែទាក់ទងទៅអ្នកគ្រប់គ្រងនិងដឹកនាំកម្មវិធីនោះតែម្ដងដែលទទួលខុសត្រូវខ្ពស់ជាង។លោកនូ ស៊ិប សង្កត់ថាជាទូទៅបទចម្រៀងដែលយកទៅច្រៀងសម្ដែងនៅថ្ងៃស៊ីហ្គេមនោះបានគឺជាបទទាក់ទងការបង្ហាញពីមោទនភាពជាតិ បង្ហាញរបស់ខ្មែរដែលឲ្យពិលោកបានស្គាល់ ហើយបើថាបទនោះពីមុនមកតារាត្រូវច្រៀងនោះគ្មានក៍ខាងផលិតកម្មអាចធ្វើត្រឹមតែកន្លះខែមុនកម្មវិធីមកដល់ក៍ទាន់ពេលដែរ។តារាជើងចាស់រូបនេះថាកម្មវិធីធំបែបនេះអ្នកគ្រប់គ្រងនិងដឹកនាំកម្មវិធីបានដឹងច្បាស់អស់ទៅហើយមុនកម្មវិធីមកដល់ថាតារាណាច្រៀងបទអីខ្លះ ព្រោះមុនឡើងច្រៀងលើឆាកនោះជាទូទៅគេហាត់សមដល់ទៅ៣ខែមុនថ្ងៃបើកកម្មវិធីជាផ្លូវការ។

អ្នកគាំទ្រលោកព្រាប សុវត្ថិ បានលើកឡើងថាអតីតតារាចម្រៀងហង្សមាសរូបនេះពិតជាមានការប្រែប្រួលស្ទើតែ៣៦០ដឺក្រេ មែនតាំងពីលោកចូលGalaxy ជាង២ឆ្នាំ រហូតអ្នកខ្លះសួរថាតើព្រាប សុវត្ថិ ពីមុនបាត់ទៅណាហើយ?ទោះជាយ៉ាងណាតាមព័តមានថាលោកព្រាប សុវត្ថិ នឹងលើកយកបទ”ស្រលាញ់អ្វីដែលខ្មែរមាន”ទៅច្រៀងសម្ដែងជាមួយលោកខេមរៈ សិរីមន្ដ,ខេម និងតន់ច័ន្ទសីម៉ា នៅថ្ងៃបិតស៊ីហ្គេម ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះដែលពេលនោះគេរំពឹងថាអ្នកដែលមិនពេញចិត្តលោកច្រៀងបទ”មីឆុង មីឆា”ដោយចាត់ទុកថាខុសកម្មវិធីនោះអាចនឹងស្ងប់ចិត្តខ្លះឡើងវិញជាមិនខាន។

គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងប្រុសនាយុគសម័យថ្មីដែលល្បីល្បាញបានយូជាងគេហើយក្រៅពីអាជីពចម្រៀងលោកក៍មានក្របខណ្ឌនៅក្រសួងការពារជាតិដែលបច្ចុប្បន្នលោកមានឋានន្ដរស័ក្កជាជាវីរៈសេនីឯក និងតួនាទីជានាយរងការិយាល័យទី៥នៃកងទ័ព្ទជើងគោក។លោកគង់ វិសាល ជាអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីជាច្រើនឆ្នាំមកហើយនិងតែងហៅលោកព្រាប សុវត្ថិ ច្រៀងជាញឹកញាប់នោះបានចាត់ទុកថាលោកសុវត្ថិ ជាតារាម្នាក់ដែលមានក្រមសីលធ័មខ្ពស់ ហើយទស្សនិកជន១០០នាក់ស្រលាញ់លោកសឹងតែ១០០នាក់ទៅហើយ។ប៉ុន្ដែកាលពីខែតុលា ឆ្នាំ២០២២ ក៍មានក្រុមយុវជនស្រលាញ់បរិស្ថានខ្លះបានចេញសារព្រមានធ្វើពលិការឈប់ស្ដាប់និងគាំទ្របទចម្រៀងរបស់លោកព្រាប សុវត្ថិ ផងដែរក្រោយលោកឧកញ៉ាវ័យ៤៨ឆ្នាំរូបនេះ ទទួលបានដីសម្បទាននៅបឹងតាមោគ ខណ្ឌព្រែកព្នៅ ចំនួន៣ហិកតាពីអនុក្រិតដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្ដីកាលពីថ្ងៃទី១៣ខែមេសា ឆ្នាំ២០២២ ៕
