Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិក្លឹបBurnley បន្តកុងត្រាថ្មី៥ឆ្នាំ ឲ្យKompany

ក្លឹបBurnley បន្តកុងត្រាថ្មី៥ឆ្នាំ ឲ្យKompany

ទីបំផុតក្លឹបBurnley បានផ្តល់កុងត្រាថ្មីរយៈពេល៥ឆ្នាំ ឱ្យលោកVincent Kompany  ដែលជាកាដូដ៏ធំមួយ បន្ទាប់ ពីលោកបានដឹកនាំក្លឹបនេះត្រលប់ទៅលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេសប្រឺមីញេលីកវិញ។អតីត ខ្សែការពារ Man City បានជួយឲ្យក្លឹបឈ្នះជើងឯក ឆេមពានស៊ីបដោយស្រួលក្នុងរដូវកាលដំបូង របស់លោក បន្ទាប់ពីលោក បានចូលមកជំនួស តំណែងលោកSean Dyche ហើយភាពជោគជ័យរបស់ លោកបានទាក់ទាញចំណាប់អា រម្មណ៍ពីក្លឹប  Chelsea និង Tottenham ផងដែរប៉ុន្តែកីឡាករបែលហ្ស៊ិក រូបនេះបានប្តេជ្ញាអនាគតរបស់លោក នៅជាមួយក្លឹបBurnley រហូតដល់ឆ្នាំ ២០២៨។

Kompany បានជំនួស Dyche កាលពីរដូវក្តៅមុន បន្ទាប់ពី Burnley ត្រូវបានកាត់ចេញពីក្របខ័ណ្ឌឆេមពានស៊ីប។ប្រធានក្លឹបលោក Alan Pace បាន ចាត់ទុកKompany ថាជាគ្រូបង្វឹកដ៏អស្ចារ្យ។លោកបានបន្ថែមថា យើងរីករាយ ដែល Vincentបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ។គាត់គឺសមឥតខ្ចោះសម្រាប់របៀបដែលយើងទាំង អស់គ្នាឃើញក្លឹបបាល់ទាត់ Burnley ឆ្ពោះទៅមុខ”។

ជាមួយគ្នានេះដែរ លោកKompany បាននិយាយថា៖ ខ្ញុំមានអារម្មណ៍ល្អជាមួយក្លឹបBurnley តាំងពីដើមមកដូច្នេះ វាជាពេលវេលាដែលខ្ញុំសុខចិត្តចុះហត្ថលេខាសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ៕

RELATED ARTICLES