យោងតាមប្រភពព័ត៌មានពីដេលីម៉េលចេញផ្សាយកាលពីចន្ទទី ៨ឧសភាឆ្នាំ ២០២៣ បានឲ្យដឹងថា ក្លឹប Newcastle កំពុងបញ្ជូននាយកផ្នែកកីឡា ទៅតាមដានមើលខ្សែបម្រើវ័យជំទង់ Adam Wharton របស់ ក្លឹបBlackburn ។
នាយកផ្នែកកីឡាលោក Dan Ashworth និង Mick Tait ទាំងពីរនាក់បានទៅពហុកីឡដ្ឋាន Ewood Park ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ដើម្បីពិនិត្យមើលទម្រង់លេងកីឡាករវ័យ១៨ឆ្នាំ ដែលបានចាប់អារម្មណ៍ក្នុង ការបង្ហាញខ្លួន ២១ លើករបស់គាត់នៅរដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយពួកគេយល់ថា Blackburn ប្តេជ្ញារក្សា Wharton នៅក្លឹបរហូតដល់ការបង្ហាញវត្តមាន ១០០ប្រកួត ហើយពួកគេជឿថាការអភិវឌ្ឍន៍របស់កីឡាករ រូបនេះគឺល្អបំផុតក្នុងការបង្ហាញវត្តមានទៀងទាត់ជា មួយពួកគេ។
ក្រៅពីក្លឹប Newcastle ក្លឹបArsenal, Leicester, Tottenham និង West Ham ក៏មានក្រុមអ្នកឃ្លាំមើលនៅមើល ការប្រកួតរបស់ Blackburn ផងដែរ ហើយ Wharton គឺជាឈ្មោះដែលពួកគេកំពុងនិយាយ៕