Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិមា្ចស់ពាន World Cup ឈ្នះពានកីឡាករឆ្នើម​ពិភព​លោក

មា្ចស់ពាន World Cup ឈ្នះពានកីឡាករឆ្នើម​ពិភព​លោក

ប្រធានក្រុមដែលឈ្នះពានរង្វាន់ បាល់ទាត់ពិភពលោករបស់ប្រទេសអាហ្សង់ទីន Lionel Messi ត្រូវបានគេ​ប្រគល់ពានរង្វាន់ Laureus Sportsman of the Year ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃចន្ទ។

ពានរង្វាន់ Laureus World Sports Awards ត្រូវបានជ្រើសរើសដោយប្រព័ន្ធផ្សព្វផ្សាយពិភពលោក​ ខណៈ​ដែល​អ្នកឈ្នះត្រូវបានកំណត់ដោយសមាជិក ៧១នាក់នៃ Laureus World Sports Academy ។ ពានរង្វាន់ត្រូវបានគេ​បង្ហាញ​ជារៀងរាល់ឆ្នាំចាប់តាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ២០០០។

Messi ក៏ទទួលបានពានរង្វាន់ក្នុងនាមក្រុមបាល់ទាត់បុរសអាហ្សង់ទីន​ដែលត្រូវបានតែងតាំងជាក្រុម​ល្អបំផុតប្រ​ចាំ​ឆ្នាំ​បន្ទាប់ពីពួកគេបានទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា។

Messi ក៏បានក្លាយជាអត្តពលិកដំបូងគេដែលដណ្តើមបានពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក និងពាន​ក្រុម​ឆ្នើមប្រចាំឆ្នាំពិភពលោកក្នុងឆ្នាំតែមួយផងដែរ។

ខ្សែប្រយុទ្ធ Messi បាននិយាយថា ខ្ញុំបានក្រឡេកមើលឈ្មោះរបស់កីឡាករឆ្នើមៗមិនគួរឱ្យ​ជឿដែលបានឈ្នះ​ពានរង្វាន់ Laureus Sportsman of the Year Award មុនខ្ញុំដូចជា Schumacher, Woods, Nadal, Federer, Bolt, Hamilton, Djokovic ។ខ្ញុំពិតជាមិននឹកស្មានដល់ថាមានថ្ងៃនេះ។ វាជារឿងមិនគួរអោយជឿ តែវាបានកើត​ឡើង​ហើយ៕

RELATED ARTICLES