Saturday, December 13, 2025
Homeសន្ដិសុខសង្គម សម្ងំជក់ថ្នាំញៀន ជាប់ខ្នោះ១៤នាក់

 សម្ងំជក់ថ្នាំញៀន ជាប់ខ្នោះ១៤នាក់

ភ្នំពេញ ៖ ជនសង្ស័យស្រីប្រុស ចំនួន១៤នាក់ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌទួលគោក ឆ្មក់បង្ក្រាបពេលកំពុងជុំគ្នា ជក់ថ្នាំញៀន។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចនៅផ្ទះលេខ14B ផ្លូវលេខ២៥៣ ក្រុមទី២ ស្ថិតក្នុងភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោគ។

នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សចំនួន២កញ្ចប់តូច (សង្ស័យគ្រឿងញៀន) និងម៉ូតូ ចំនួន៣គ្រឿង។ ចំណែកជនសង្ស័យជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿង ញៀន ពុំត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណឡើយ គ្រាន់តែប្រាប់ថា មានប្រុស ៦នាក់ និងស្រី ៨នាក់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យ ១ក្រុមខាងលើ បានជួបប្រមូលផ្តុំគ្នាចូលរួមខួបកំណើត នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ លុះដល់យប់ជ្រៅ ក៏នាំគ្នាទៅដេកផ្ទះ មិត្តភក្តិខាងលើ ហើយក៏ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌទួលគោក ចុះបង្ក្រាបឃាត់ខ្លួនតែម្តង។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានគរបាលបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងគ្រឿង ញៀន ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES