ក្លឹប Leicester City ដែលជាកម្មសិទ្ធិរបស់ថៃ និងកំពុងតស៊ូដើម្បីបន្តស្នាក់នៅក្របខណ្ឌកំពូលអង់គ្លេសប្រឺ មីញេលីកនឹងប្រកួតជាមួយក្រុម Tottenham ក្នុងទីក្រុងបាងកក ក្នុងខែកក្កដាដែលជាការប្រកួតកីឡាបាល់ ទាត់កំពូលប្រចាំទ្វីបអឺរ៉ុបធ្វើឡើងនៅទូទាំងទ្វីបអាស៊ី។
បច្ចុប្បន្នក្លឹប Leicester ឈរនៅលេខរៀងទី ១៩ ក្នុងតារាងលីគកំពូលអង់គ្លេស បន្ទាប់ពីចាញ់ Liverpool ៣-០ កាលពីយប់ថ្ងៃចន្ទជាមួយនឹងការប្រកួតនៅសល់តែពីរប្រកួតប៉ុណ្ណោះ ពួកគេនឹងត្រូវការជ័យជម្នះយ៉ាងហោច ណាស់មួយ – និងសំណាងមួយចំនួននៃការចាញ់របស់ក្លឹបផ្សេងទៀត – ដើម្បីជៀសវាងការកាត់ចេញទៅលេង នៅឆេមពានស៊ីប។
ការប្រកួតមិត្តភាពនៅថ្ងៃទី២៣ខែកក្កដានៅទីក្រុងបាងកកនឹងត្រូវលេងនៅពហុកីឡដ្ឋានជាតិ Rajamangala ។រដូវកាលនេះមានការខកចិត្តដ៏ធំមួយសម្រាប់ក្រុម Leicester ដែលគ្រប់គ្រងដោយ Aiyawatt Srivaddhanaprabha នៃ King Power។ ពួកគេបានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលដោយការឈ្នះពានរង្វាន់ ប្រឺមីញេលីកក្នុងឆ្នាំ ២០១៥-២០១៦ ។
ក្រុមយក្សនៅអឺរ៉ុប Man City, Liverpool និង Bayern ក៏នឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ីនៅរដូវក្តៅនេះផងដែរ។ក្លឹបរបស់ Pep Guardiola ដែលកំពុងស្ថិតនៅលើការរក្សាតំណែងជើងឯកប្រឺមីញេលិក នឹងប្រកួតជាមួយអតីត ក្រុមរបស់គាត់ Bayern និងជើងឯកជប៉ុន Yokohama ក្នុងការប្រកួតមិត្តភាពនៅទីក្រុងតូក្យូ។
Man City នឹងត្រូវជួបជាមួយ Yokohama នៅថ្ងៃទី23ខែកក្កដា មុនពេលជួប Bayern បីថ្ងៃក្រោយមកដោយការ ប្រកួតទាំងពីរនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិរបស់ទីក្រុងតូក្យូ៕