Wednesday, November 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ព្យាយាមលើកទឹកចិត្តហ្សូណូ

ឱក សុគន្ធកញ្ញា ៖ព្យាយាមលើកទឹកចិត្តហ្សូណូ

ភ្នំពេញ៖​ខណៈដែលលោកកែ​ សុវណ្ណារ៉េត ហៅហ្សូណូ កំពុងតែតតាំងជាមួយអតីតភរិយា​លោក​អ្នកនាងចាន់ សុផានី យ៉ាងក្ដៅគគុករហូតពឹងមេធាវីអន្ដរាគមន៍ទៀតផងនោះ ស្រាប់​តែតារាចម្រៀងរួមទ្រនុំហង្ស​មាសនិង​ត្រូវបានគេចាត់ទុកថាជាអ្នកដ៍មានឥទ្ធពលជាងគេប្រៀបបានជាម្ចាស់និងថៅកែផលិតកម្មធំនេះអ្នកនាងឱក សុគន្ធកញ្ញា បានព្យាយាមនិយាយ​លួង​លោមលោកហ្សូណូ ហើយនាងចង់ឃើញរឿងមិនល្អចាក​ចេញពីលោក​សុវណ្ណារ៉េត ឆាប់​ៗ​ទៀតផង។ភរិយាអគ្គនាយកទូរទស្សន៍ហង្សមាសអ្នកនាងឱក សុគន្ធកញ្ញា បានថ្លែងថាជីវិត​មនុស្សម្នាក់ៗគ្មានអ្នកណាប្រាថ្នាក្ដីទុក្ខ រឿងមិនល្អនោះទេ មានរឿងខ្លះមិនចង់ជួបតែបែជាជួប មនុស្សមិនដូចទេវ​តាគិត តែយ៉ាងណាសូមឲ្យរឿងមិនល្អចាកចេញទៅឲ្យឆ្ងាយ រឿងល្អកើត​មានក្នុងជីវិតបងច្រើនៗបង​ប្រុសល្អ​របស់ប្អូនៗ…។យ៉ាងណាការសរសើរផង ជូនពរផង លើក​ទឹកចិត្តផង របស់ប្អូនថ្លៃថៅកែហង្សមាសឱក សុគន្ធ​កញ្ញា បែបនេះទៅលើលោកហ្សូណូ ដែល​ជា​អ្នកចម្រៀងរួមដំបូលតែ១នោះមិនធ្វើឲ្យអ្នកនាងចាន់ សុផានី នៅ​ស្ងៀមឡើយ ព្រោះ​នាង​ថែមទាំងបាននាំកូនស្រីទប់ទល់ជាមួយហ្សូណូ ទៀតផង ខណៈដែល​មុន​នេះ​នាងបាន​និយាយ​ច្បាស់ៗទៅហើយថាបើហ្សូណូ ប្ដឹងនាងគឺនាងត្រេកអររំភើបគ្មានអ្វី​ប្រៀបបានទេ ព្រោះនាង​មាន​ឱកាស​បានតតាំងជាមួយអតីតប្ដីដោយផ្ទាល់​ដែលនេះជាពេល​វេលាដ៍កម្រមួយ​ព្រោះតាំង​ពីបែកបាក់គ្នាច្រើនឆ្នាំមកនេះ​នាងមិន​ដែល​បានជួបនិយាយជាមួយអ្នកចម្រៀងហង្សមាសរូបនេះច្បាស់លាស់ទេ គឺមានតែជួបចៃដន្យ។

គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់៤ឆ្នាំកាល​ពីថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣ ប៉ុន្ដែឆ្នាំនេះហាក់ប្លែកជាងលើកមុនៗ ព្រោះមិនមានតារាចម្រៀង​និងអ្នកគាំទ្រទៅសាទរ ឬជូនកាដូនិង​ជូន​ពរ​នាងដោយផ្ទាល់នៅផ្ទះនាងឬ​ញាំអាហារជុំគ្នា​ដូច​មុននោះទេ ប៉ុន្ដែគេជឿរថានាងធ្វើកម្មវិធីលក្ខណៈនោះ​ស្ងប់​ស្ងាត់ជាលក្ខណៈគ្រួសារ ខណៈ​​ដែលការរក្សារចំណងស្នេហាបាន៤ឆ្នាំ និងទទួលបានចំណងដៃកូន​ប្រុស១​អាយុ​ជិត​៤ឆ្នាំ​នេះដែរសុគន្ធកញ្ញា បានចេញមុខសរសើរស្វាមីនាងពេញៗមាត់ថាលោកអ៊ឹង សុខលី នេះបានផ្ដល់​អ្វីៗ​ឲ្យនាងគ្រប់បែបយ៉ាងទាំងអស់ ខណៈដែលលោកលី វិញថាពេលវេលា​៤ឆ្នាំ​ពិតជាលឿន។ប្រភពបាន្យដឹង​ថា​សម្រាប់សារដែលមិត្តភក្ដិនិងគាំទ្រផ្ញើរទៅឱក សុគន្ធកញ្ញា នៅថ្ងៃខួបអាពាហ៍ ពិពាហ៍ ឆ្នាំនេះក៍មិនខុសពីឆ្នាំ​មុន​ៗដែរ ពោលគឺពួកគេជូនពរឲ្យនាងឆាប់​ទទួលបានកូនទី២ ព្រោះតែគេបានដឹងថានាងចង់បានកូនស្រី ហើយអ្វី​ដែល​គេគិតថានាងអាច​នឹងលែងរារែកចិត្តតទៅទៀតនោះគឺពេលទទួលបាន​កូនប្រុស១ត្រូវស្វាមីស្រលាញ់​ទ្វេ​ដងទៅហើយ ចុះបើបានកូន២ តើលោកសុខលី នឹងថ្នាក់ថ្នមនាងយ៉ាងណាទៅ?នេះគឺជាពាក្យ​ដែល​អ្នកស្និត​សុគន្ធកញ្ញា តែងតែលើកឡើងជាសារដាស់តឿនទៅនាង បើទោះជាគេអាចដឹងថា​ពេល​កញ្ញា មានកូន២ ឱកាស​នៃការប្រជែងទីផ្សារចម្រៀង​ឬរក្សារតំណែងជាតារា​ស្រីលំដាប់​ជូរមុខរបស់នាងហាក់កាន់តែខើចទៅៗក្ដី។

 ឱក សុគន្ធកញ្ញា បានបាត់បង់ដៃគូចម្រៀងសំខាន់របស់នាងដល់​ទៅ២ដួងគឺ​លោក​ព្រាប សុវត្ថិ និងខែម ប៊ុនថៃ ធ្វើឲ្យនាងពិបាករកអ្នកថ្មីដែលសាកសមមកជំនួសនាង​។យ៉ាង​ណាគេជឿរថាតារាកូន១រូបនេះ​នឹងងាក​ទៅចាប់​ដៃគូចាស់ជាមួយលោកឆន សុណ្ណារាជ និង​ចាប់ផ្ដើមចាប់ដៃច្រៀងសម្ដែងជាមួយលោកហ្សូណូ ដើម្បីធ្វើ​ឲ្យទីផ្សារ​ចម្រៀងរបស់​នាងមាន​ការប្រែប្រួល​ឡើង​វិញជាមិនខាន។ប្រភពបានឲ្យដឹងថាក្រោយសុគន្ធកញ្ញា បាត់លោក​ប៊ុន​ថៃ នោះមកគម្រោង​ថត​​ភាពយន្ដរបស់នាងហាក់នៅមានភាពស្រពិចស្រពិល តែអ្នកដឹកនាំក៍ចង់​ឲ្យ​នាង​​ចាប់ដៃ​ជា​មួយលោកហ្សូណូ ជំនួសលោកប៊ុនថៃ ផងដែរ ព្រោះថាអតីតប្ដី​អ្នកនាង​សុផា​នី រូបនេះមានបទ​ពិសោធន៍យ៉ាង​ជោគជាំទាំងការសម្ដែងរឿងសម័យនិងបុរាណ ស្របពេល​ដែលត្រឹមតែរយៈ​ពេលខ្លី​នេះលោក​សុវណ្ណារ៉េត ក៍ត្រូវ​បានថៅកែហង្សមាសទុក​ចិត្តផ្ដល់តំ​ណែង​​ធំដល់​លោកជាគ្រូ​បង្វឹក​​​និង​គណៈកម្មាការ​ដល់ទៅ​២ផ្សេងគ្នាតែម្ដង​ជំនួស​លោកព្រាប សុវត្ថិ គឺកម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ និងCambodian Idol Junior រដូវ​កាល​ទី២។សម្រាប់សុគន្ធកញ្ញា វិញទោះជាក្រោយមានស្វាមីនិង​កូន១ទីផ្សារចម្រៀងរបស់​នាង​លែង​កក្រើកដូចមុនក្ដី ប៉ុន្ដែ​នាង​នៅតែត្រូវប៉ាន់កើបលុយធំពីស្ពតពាណិជ្ជកម្មធំៗ ទើប​ប្រាក់​ចំណូលសិល្បៈរបស់នាង​នៅតែស្ថិតក្នុង​លំដាប់តារាស្រីជូរមុខនៅឡើយ។

 មហាជនរងចាំមើលថាតើនៅឆ្នាំ២០២៣ នេះឱក សុគន្ធកញ្ញា នឹងប្រឹងបុកទីផ្សារ​ចម្រៀង​​ឡើងវិញ ឬមួយក៍​នាង​ចង់​ពពោះកូនទី២ តាមការជម្រុញពីមិត្តរួមអាជីព និងFan ?

RELATED ARTICLES