ភ្នំពេញ៖ខណៈដែលលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ កំពុងតែតតាំងជាមួយអតីតភរិយាលោកអ្នកនាងចាន់ សុផានី យ៉ាងក្ដៅគគុករហូតពឹងមេធាវីអន្ដរាគមន៍ទៀតផងនោះ ស្រាប់តែតារាចម្រៀងរួមទ្រនុំហង្សមាសនិងត្រូវបានគេចាត់ទុកថាជាអ្នកដ៍មានឥទ្ធពលជាងគេប្រៀបបានជាម្ចាស់និងថៅកែផលិតកម្មធំនេះអ្នកនាងឱក សុគន្ធកញ្ញា បានព្យាយាមនិយាយលួងលោមលោកហ្សូណូ ហើយនាងចង់ឃើញរឿងមិនល្អចាកចេញពីលោកសុវណ្ណារ៉េត ឆាប់ៗទៀតផង។ភរិយាអគ្គនាយកទូរទស្សន៍ហង្សមាសអ្នកនាងឱក សុគន្ធកញ្ញា បានថ្លែងថាជីវិតមនុស្សម្នាក់ៗគ្មានអ្នកណាប្រាថ្នាក្ដីទុក្ខ រឿងមិនល្អនោះទេ មានរឿងខ្លះមិនចង់ជួបតែបែជាជួប មនុស្សមិនដូចទេវតាគិត តែយ៉ាងណាសូមឲ្យរឿងមិនល្អចាកចេញទៅឲ្យឆ្ងាយ រឿងល្អកើតមានក្នុងជីវិតបងច្រើនៗបងប្រុសល្អរបស់ប្អូនៗ…។យ៉ាងណាការសរសើរផង ជូនពរផង លើកទឹកចិត្តផង របស់ប្អូនថ្លៃថៅកែហង្សមាសឱក សុគន្ធកញ្ញា បែបនេះទៅលើលោកហ្សូណូ ដែលជាអ្នកចម្រៀងរួមដំបូលតែ១នោះមិនធ្វើឲ្យអ្នកនាងចាន់ សុផានី នៅស្ងៀមឡើយ ព្រោះនាងថែមទាំងបាននាំកូនស្រីទប់ទល់ជាមួយហ្សូណូ ទៀតផង ខណៈដែលមុននេះនាងបាននិយាយច្បាស់ៗទៅហើយថាបើហ្សូណូ ប្ដឹងនាងគឺនាងត្រេកអររំភើបគ្មានអ្វីប្រៀបបានទេ ព្រោះនាងមានឱកាសបានតតាំងជាមួយអតីតប្ដីដោយផ្ទាល់ដែលនេះជាពេលវេលាដ៍កម្រមួយព្រោះតាំងពីបែកបាក់គ្នាច្រើនឆ្នាំមកនេះនាងមិនដែលបានជួបនិយាយជាមួយអ្នកចម្រៀងហង្សមាសរូបនេះច្បាស់លាស់ទេ គឺមានតែជួបចៃដន្យ។
គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់៤ឆ្នាំកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្ដែឆ្នាំនេះហាក់ប្លែកជាងលើកមុនៗ ព្រោះមិនមានតារាចម្រៀងនិងអ្នកគាំទ្រទៅសាទរ ឬជូនកាដូនិងជូនពរនាងដោយផ្ទាល់នៅផ្ទះនាងឬញាំអាហារជុំគ្នាដូចមុននោះទេ ប៉ុន្ដែគេជឿរថានាងធ្វើកម្មវិធីលក្ខណៈនោះស្ងប់ស្ងាត់ជាលក្ខណៈគ្រួសារ ខណៈដែលការរក្សារចំណងស្នេហាបាន៤ឆ្នាំ និងទទួលបានចំណងដៃកូនប្រុស១អាយុជិត៤ឆ្នាំនេះដែរសុគន្ធកញ្ញា បានចេញមុខសរសើរស្វាមីនាងពេញៗមាត់ថាលោកអ៊ឹង សុខលី នេះបានផ្ដល់អ្វីៗឲ្យនាងគ្រប់បែបយ៉ាងទាំងអស់ ខណៈដែលលោកលី វិញថាពេលវេលា៤ឆ្នាំពិតជាលឿន។ប្រភពបាន្យដឹងថាសម្រាប់សារដែលមិត្តភក្ដិនិងគាំទ្រផ្ញើរទៅឱក សុគន្ធកញ្ញា នៅថ្ងៃខួបអាពាហ៍ ពិពាហ៍ ឆ្នាំនេះក៍មិនខុសពីឆ្នាំមុនៗដែរ ពោលគឺពួកគេជូនពរឲ្យនាងឆាប់ទទួលបានកូនទី២ ព្រោះតែគេបានដឹងថានាងចង់បានកូនស្រី ហើយអ្វីដែលគេគិតថានាងអាចនឹងលែងរារែកចិត្តតទៅទៀតនោះគឺពេលទទួលបានកូនប្រុស១ត្រូវស្វាមីស្រលាញ់ទ្វេដងទៅហើយ ចុះបើបានកូន២ តើលោកសុខលី នឹងថ្នាក់ថ្នមនាងយ៉ាងណាទៅ?នេះគឺជាពាក្យដែលអ្នកស្និតសុគន្ធកញ្ញា តែងតែលើកឡើងជាសារដាស់តឿនទៅនាង បើទោះជាគេអាចដឹងថាពេលកញ្ញា មានកូន២ ឱកាសនៃការប្រជែងទីផ្សារចម្រៀងឬរក្សារតំណែងជាតារាស្រីលំដាប់ជូរមុខរបស់នាងហាក់កាន់តែខើចទៅៗក្ដី។
ឱក សុគន្ធកញ្ញា បានបាត់បង់ដៃគូចម្រៀងសំខាន់របស់នាងដល់ទៅ២ដួងគឺលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ ធ្វើឲ្យនាងពិបាករកអ្នកថ្មីដែលសាកសមមកជំនួសនាង។យ៉ាងណាគេជឿរថាតារាកូន១រូបនេះនឹងងាកទៅចាប់ដៃគូចាស់ជាមួយលោកឆន សុណ្ណារាជ និងចាប់ផ្ដើមចាប់ដៃច្រៀងសម្ដែងជាមួយលោកហ្សូណូ ដើម្បីធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលឡើងវិញជាមិនខាន។ប្រភពបានឲ្យដឹងថាក្រោយសុគន្ធកញ្ញា បាត់លោកប៊ុនថៃ នោះមកគម្រោងថតភាពយន្ដរបស់នាងហាក់នៅមានភាពស្រពិចស្រពិល តែអ្នកដឹកនាំក៍ចង់ឲ្យនាងចាប់ដៃជាមួយលោកហ្សូណូ ជំនួសលោកប៊ុនថៃ ផងដែរ ព្រោះថាអតីតប្ដីអ្នកនាងសុផានី រូបនេះមានបទពិសោធន៍យ៉ាងជោគជាំទាំងការសម្ដែងរឿងសម័យនិងបុរាណ ស្របពេលដែលត្រឹមតែរយៈពេលខ្លីនេះលោកសុវណ្ណារ៉េត ក៍ត្រូវបានថៅកែហង្សមាសទុកចិត្តផ្ដល់តំណែងធំដល់លោកជាគ្រូបង្វឹកនិងគណៈកម្មាការដល់ទៅ២ផ្សេងគ្នាតែម្ដងជំនួសលោកព្រាប សុវត្ថិ គឺកម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ និងCambodian Idol Junior រដូវកាលទី២។សម្រាប់សុគន្ធកញ្ញា វិញទោះជាក្រោយមានស្វាមីនិងកូន១ទីផ្សារចម្រៀងរបស់នាងលែងកក្រើកដូចមុនក្ដី ប៉ុន្ដែនាងនៅតែត្រូវប៉ាន់កើបលុយធំពីស្ពតពាណិជ្ជកម្មធំៗ ទើបប្រាក់ចំណូលសិល្បៈរបស់នាងនៅតែស្ថិតក្នុងលំដាប់តារាស្រីជូរមុខនៅឡើយ។
មហាជនរងចាំមើលថាតើនៅឆ្នាំ២០២៣ នេះឱក សុគន្ធកញ្ញា នឹងប្រឹងបុកទីផ្សារចម្រៀងឡើងវិញ ឬមួយក៍នាងចង់ពពោះកូនទី២ តាមការជម្រុញពីមិត្តរួមអាជីព និងFan ?