សេដ្ឋកិច្ចតំបន់អាស៊ាន
ម៉ាឡេសុី៖ សភាពាណិជ្ជកម្ម ម៉ាឡេស៊ី-ចិន(MCCC) បានថ្លែងថា ការតម្រូវឲ្យ នយោជកបង់ពន្ធ ឲ្យកម្មករបរទេស នឹងនាំឲ្យមាន លំហូរ ចេញនូវទឹកប្រាក់៥ប៊ីលានរីង ហ្គីតដែលនឹងប៉ះពាល់ ដល់រូបិយប័ណ្ណរីង ហ្គីតរបស់ ម៉ាឡេស៊ីជា បន្តបន្ទាប់ ។
សភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិនបានឲ្យ ដឹងថាកាតព្វកិច្ចបង់ ពន្ធនេះនឹង មិនត្រឹមតែ ប៉ះពាល់ដល់ វិនិយោគិន ក្នុងស្រុក ប៉ុណ្ណោះទេ វាថែមទាំងបង្កព្យុះភ្លៀង ដល់អ្នក វិនិយោគបរទេស ទៀតផង ។ ចំណែកបណ្តា ក្រុមហ៊ុន ពហុជាតិ បរទេសធំៗតម្រូវ ឲ្យផ្គត់ផ្គង់ យ៉ាងច្រើន នូវកម្មករបរទេសដើម្បីលៃលកដោះ ស្រាយជាមួយ និងបរិមាណ នៃការបញ្ជាទិញ ប្រចាំថ្ងៃ ចំនួនច្រើន ។
ប្រភពដដែលបា នបង្ហើប នៅក្នុង សេចក្តីថ្លែង ការណ៍មួយថា បទបញ្ញត្តិថ្មីនេះ នឹងនាំឲ្យវិនិយោគិន បរទេស ដែលមាន ស្រាប់និង អ្នកវិនិយោគ បរទេសដែលមាន សក្តានុពលមាន ភាពអវិជ្ជមាន ក្នុងការ ចាប់អារម្មណ៍ លើប្រទេស របស់យើង ។
មួយវិញទៀត សភាពាណិជ្ជកម្ម ម៉ាឡេស៊ីន-ចិនបានបន្ថែមថា កាតព្វកិច្ចនេះ ក៏នឹងបង្កើន នូវខ្ទង់ចំណាយ លើផលិតកម្ម ក៏ដូចជាកា រឡើងថ្លៃនៃផលិតផលជាដើម ។
ចំណែក រដ្ឋាភិបាល បានលើ កឡើងថា បទបញ្ញត្តិថ្មីនេះ អាចបង្ការ កម្មករបរទេស ពីការគេចវះ ការផ្លាស់ប្តូរ ឧស្សាហកម្មដោយ ខុសច្បាប់ និងការរស់នៅ ខុសច្បាប់ ក្នុងអំឡុង ពេលយូរអង្វែង ។
សភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន បានថ្លែងថា បច្ចុប្បន្នម៉ាឡេស៊ី គឺជាប្រជាជាតិ មួយស្ថិតក្នុង ដំណាក់កាល កំពុងអភិវឌ្ឍន៍ ដែលឧស្សាហកម្មផលិតកម្មនិង ហេដ្ឋារចនាសម្ព័ន្ធខ្នាត ធំគឺនៅតែ មានអនិស្សរភាព ឬពឹងផ្អែក ច្រើនបំផុត លើកម្លាំងពល កម្មបរទេស។ ម្ចាស់អាជីវកម្ម កំពុងប្រឈមរួចមកហើយ ដែរនៃ ផលប៉ះពាល់ អវិជ្ជមាន លើការឡើងថ្លៃ ប្រេងអន្តរជាតិ ដែលជាភាពស្ពឹក នៃតម្លៃទីផ្សារ ផលិតផលដើម។