Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិNewcastle ត្រលប់មក ឆេមពានលីកលើកដំបូង ក្នុង រយៈពេល ២០ឆ្នាំ

Newcastle ត្រលប់មក ឆេមពានលីកលើកដំបូង ក្នុង រយៈពេល ២០ឆ្នាំ

លោក Eddie Howe គ្រូបង្វឹកក្លឹបសារិកាព្រៃបានសាទរចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ដ៏មិនគួរឱ្យជឿ ជួយឲ្យក្លឹបNewcastleមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតក្របខ័ណ្ឌ យូហ្វាឆេមពានជាលើក ដំបូងក្នុងរយៈពេល ២០ឆ្នាំបន្ទាប់ពីប្រកួតបានស្មើ 0-0 ប្រឆាំងនឹងក្រុម Leicester ដែលកំពុងស្ថិតក្នុងតំបន់កាត់ ចោលកាលពីថ្ងៃចន្ទ។

ចំណាត់ថ្នាក់លេខប្រាំក្លឹបLiverpool ប្រកួតបានត្រឹមស្មើជាមួយ Aston Villa កាលពីថ្ងៃសៅរ៍មានន័យថា Newcastle ត្រូវការត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតពីរចុងក្រោយ របស់ពួកគេដើម្បីធានាបាន កៅអីឆេម ពានលីក។

ក្រុមចំណាត់ថ្នាក់ទី 3 របស់លោក Howe បានសម្រេចគោលដៅរបស់ពួកគេក្នុងការ ប៉ុនប៉ងលើកដំបូងនៅ ឯពហុកីឡដ្ឋាន St James’ Park ។ក្លឹបNewcastle  ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងស្រុកជាលើកដំបូងចាប់ តាំងពីឆ្នាំ១៩៩៩ក្នុងរដូវកាលនេះដោយចាញ់ Man United ២-០ក្នុងការប្រកួតពានរង្វាន់អង់គ្លេសLeague Cup ។

បន្ទាប់ពីរយៈពេល ២ទសវត្សរ៍នៅក្នុងក្របខ័ណ្ឌ ប្រឺមីញេលីកចាប់តាំងពីលោក Bobby Robson បានដឹកនាំក្រុម Newcastleចូលទៅក្នុងក្របខ័ណ្ឌឆេមពានលីកជាមួយនឹងភាព ជឿជាក់ថាពួកគេអាចរក្សាការផ្លាស់ប្តូររបស់ ពួកគេទៅជាក្រុមប្រជែងពានរង្វាន់ និងក្លាយជាក្រុមដែលមានគីឡូធ្ងន់របស់អឺរ៉ុប៕

RELATED ARTICLES