Thursday, January 16, 2025
Homeព័ត៌មានជាតិក្រុមហ៊ុន​ស៊ី.ភី​ខេមបូឌា ជាដៃគូ​ចលនូបត្ថម្ភ​ថ្នាក់ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023

ក្រុមហ៊ុន​ស៊ី.ភី​ខេមបូឌា ជាដៃគូ​ចលនូបត្ថម្ភ​ថ្នាក់ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023

ក្រុមហ៊ុនស៊ី.ភី ខេមបូឌាជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២​នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីជាការគាំទ្រវិស័យកីឡានិងលើកទឹកចិត្តដល់កីឡាករខ្មែរ មិនតែប៉ុណ្ណោះក្រុមហ៊ុនផ្តល់នៅផលិតផលចំណីអាហារដែលមានគុណភាព​និងសុវត្តិភាពល្អផងដែរ ។

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU)លើកិច្ចសន្យា កិច្ចសហប្រតិបត្តិការ ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី១២​ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម 2023 និងលោក ​Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ ជាតំណាង ក្នុងកិច្ចសហប្រតិបត្តិការនេះ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ក្រុមហ៊ុនស៊ី.ភី ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32 និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី12

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម 2023បានមាន​ប្រសាសន៍ថាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 នេះជាប្រវត្តិសាស្រ្តដ៏ល្អមួយ​របស់ប្រទេស​កម្ពុជា​ដែលជាម្ចាស់ផ្ទះព្រមទាំងទទួលបានមេដាយមាសជាច្រើន លើសពីនេះទៅទៀតកីឡាករគ្រប់រូបបានខិតខំប្រកួត​បានយ៉ាងល្អ។

 ឯកឧត្តម សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុនឯកជនគ្រប់ស្ថាប័ន ក៏ដូចជាថ្លៃអំណរគុណដល់ប្រត្តិករ​ប្រតិភូទាំងអស់ដែលបានចូលរួមឧមត្តម្ភ( Sponsor) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២  និងអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២នេះ ការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់ជាផ្នែកមួយដ៏មានតម្លៃនិងសារះសំខាន់ក្រៃលែងក្នុងការជួយ​អោយប្រទេសកម្ពុជា កាន់តែមានភាពរីកចំរើន។

លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់

លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា​“​ យើងទទួលស្គាល់​ថា​សារៈសំខាន់នៃ ការទទួលទានអាហារតាមគោលការណ៍អាហារូបត្ថម្ភ ទាំងអត្តពលិក និងអ្នកប្រើប្រាស់កម្ពុជា ផលិតផល​ចំណីអាហារដើរតួយ៉ាងសំខាន់ក្នុងការប្រកួត និងការរស់នៅ ។​ ដូច្នេះក្រុមហ៊ុនក៏បានឧបត្ថម្ភនៅ​ផលិតផលចំណីអាហារដែលមានគុណភាពនិងសុវត្តិភាព ព្រមទាំងផ្សព្វផ្សាយ ក៏ដូចជាផ្តល់ចំណេះដឹងផ្សេងៗ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម លើកនេះ ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាយល់ដឹង នឹងទទួលបានអាហារដែលមានគុណភាព ដើម្បីសុខភាព និងសុវត្ថិភាព

លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានបន្ថែមទៀតថាក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៌ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់​និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។​ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ​រីករាយ​ក្នុង​ការ​គាំទ្រ​កីឡាករ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត ហើយ​បន្ត​ទៅ​ប្រកួត​នៅ​លើ​ឆាក​ពិភពលោក។

ស៊ី.ភី ចូលរួមពិធីដង្ហែព្រះអគ្គិជ័យកីឡា ដើម្បីអបអរដំណើរឆ្ពោះទៅកាន់ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាផ្លូវការនៅកម្ពុជា

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ  (Farm )  ចំណីអាហារ(Food )។​ អតិថិជនទាំងអស់ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលចំណីអាហារក្រុមហ៊ុនស៊ី.ភី អាចរកទិញផលិតផលចំណីអាហាររបស់យើងបានតាមរយះផ្លាកសំគាល់របស់ក្រុមហ៊ុនរួមមាន CP Brand, Super Chef រួមទាំងហាងរបស់ក្រុមហ៊ុនដូចជា CP Fresh Mart ក៏ដូចជាផ្សារទំនើប និងផ្សារទូទៅផ្សេងៗជាច្រើនទៀត។ គ្រប់ផលិតផល CP ទាំងអស់ផលិតចេញពីរោងចក្រដែលបានទទួលស្តង់ដារ GHP, HACCP និង Halal អ្នកប្រើប្រាស់ទាំងអស់ធានាថានឹងទទួលបាននូវផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព។

លើសពីនេះទៀតសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ចង់​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ក្រុមហ៊ុនក៏មាននៅ​អាជីវកម្មហ្វ្រែនឆាយជាច្រើនសំរាប់អោយជ្រើសរើស ដូចជា CP Fresh Shop, Five Star, Star Coffee, និង Hi-Pork ដើម្បីឱ្យសហគ្រិនអាចជ្រើសរើសធ្វើជាម្ចាស់អាជីវកម្មបាន។

ជាចុងក្រោយ CPF សូមគោរពអញ្ជើញប្រជាជនកម្ពុជា ចូលរួមលើកទឹកចិត្ត ​ផ្តល់កម្លាំងចិត្តទាំងអស់គ្នាចំពោះ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា  ដែលមានបេះដូងតស៊ូលើគ្រប់កីឡា និងដណ្តើមយកជ័យជម្នះនេះទាំងអស់គ្នា។ ដោយការលើកទឹកចិត្ត តាមរយះការផ្ញើការលើកទឹកចិត្តនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នៅ​គ្រប់ការប្រកួត ហើយក៏សូមឲ្យ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​តស៊ូ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​យក​ជ័យ​ជម្នះ​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង​អស់។

QR Code Youtube CP Cambodia

QR Code Website CP Cambodia

QR Code Facebook CP Cambodia

RELATED ARTICLES