ហ្វីលីពីន៖ ក្រុមហ៊ុន Mannage Resources Trading Corp. (MRTC) ជាអ្នកនាំចូល ផលិតផល ដែកថែបដ៏ធំ មួយពីចិនបាន ស្វែងរក ការអន្តរាគមន៍ពីលោកប្រធានាធិបតី Duterte ចំពោះអ្វី ដែលខ្លួន បានមើល ឃើញថា ជាការ រុកកួនពី សំណាក់ ក្រុមហ៊ុន ដែកថែបក្នុង ស្រុកនិង ការិយាល័យពន្ធគយ ។
ក្រុមហ៊ុន MRTC បានអំពាវនាវ ឲ្យលោក ប្រធានាធិបតី ជួយអន្តរាគមន៍ ដោយលើក ឡើងថាការនាំ ចូលដែកតាន់២ម៉ឺន តោនមិនត្រូវ បានអនុញ្ញាតឲ្យយកចេញ ពីកំពង់ ផែឡើយ បើទុកជា មានការ ប្រតិបត្តិតាម ច្បាប់និង ការបង់ ពន្ធចាំបាច់ គ្រប់ប្រភេទ យ៉ាងណាក្តី ។
នៅក្នុងលិខិតផ្ញើជូន លោក ប្រធានាធិបតី Duterte កាលពីថ្ងៃទី៣ មករាកន្លង មកនេះ ប្រធានក្រុមហ៊ុន MRTC លោក Lawrence Sy បានថ្លែង ថាការនាំចូល ដែកតាន់ នេះកំពុង ត្រូវបាន ដកហូតទុក ពីសំណាក់ អាជ្ញាធរ កំពងផែ Subic Bay និង ការិយាល័យ ពន្ធគយ ចាប់តាំ ងពីទំនិញ នេះនាំចូល មកដល់ផែកាល ពីថ្ងៃទី៤ វិច្ឆិកាឆ្នាំ២០១៦ ។
លិខិតរបស់ក្រុមហ៊ុន បានឲ្យដឹងទៀត ថារហូតមក ដល់ពេលបច្ចុប្បន្ន ការនាំចូលរបស់ ក្រុមហ៊ុនMRTC បន្តត្រូវបាន កាន់កាប់ឬ ឃាត់ទុក ដោយគ្មានមូលដ្ឋានត្រឹមត្រូវពី សំណាក់ អាជ្ញាធរ កំពង់ផែ និងការិយា ល័យពន្ធគយ ។ ការពន្យាពេល ជ្រុលហួស ហេតុនិង គ្មានការ ធានានេះ បានធ្វើឲ្យ ខូចខាតដែលមិនអាច ប៉ះប៉ូវបាន ចំពោះក្រុមហ៊ុន ដែកថែបខាងលើ (MRTC) ។
គួរបញ្ជាក់ក្រុមហ៊ុននាំ ចូលដែកថែប ពីប្រទេសចិន MRTC បានបង់ពន្ធអាករនិង ពន្ធគយជូន រដ្ឋចំនួន៤៣,៣លានហ្វីលីពីន ពីសូ ឬស្មើនឹង ៨៧៣.០០០ ដុល្លារ ។