សេដ្ឋកិច្ចតំបន់អាស៊ាន
ម៉ាឡេសុី៖ ក្រុមហ៊ុន រថយន្ត Honda Malaysia បានទទួល តំណែងជាទីផ្សារ ធំជាងគេបំផុតទី២ លើពិភពលោក ក្នុងចំណោម ប្រតិបត្តិការ នៅទូទាំងពិភព លោករបស់ យីហោ Honda ប្រចាំឆ្នាំ២០១៦ ជាមួយ និងអត្រាលក់ បានសរុប ៩១.៨៣០គ្រឿង ។
លោក Katsuto Hayashi អគ្គនាយក និងជានាយក ប្រតិបត្តិក្រុមហ៊ុន ថ្លែងថាការសម្រេច បានតួលេខនេះ គឺជាលទ្ធផល មកពីប្រតិ បត្តិការ នៃប្រាក់ផោនកាលពីឆ្នាំទៅ ។
លោកបានថ្លែង ក្រុមហ៊ុន Honda Malaysia បានប្រែក្លាយ ជាប្រជាជាតិមួយ មិនមែនជាប្រទេស ដើមផលិតកម្មដែល ដណ្តើម បានកៅអី ទីផ្សារលក់ដាច់ជាងគេ បំផុតទី២ ក្នុងបរិមាណ ឧស្សាហកម្មរថយន្ត សរុបទាំងអស់ ក្នុងឆ្នាំ២០១៦ របស់ម៉ាឡេស៊ី ។
លោកបានឲ្យ ដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយថា Honda Malaysia បានបញ្ចប់ ប្រតិបត្តិការលក់ ក្នុងឆ្នាំ២០១៦ជាមួយ និងផ្សារហ៊ុន ១៥,៨% និងលក់បាន ៩១.៨៣០នាក់ ដែលលើស ពីទិសដៅគ្រោងទុក ៩ម៉ឺននាក់ គ្រឿងទៅទៀត ។
ក្រុមហ៊ុន Honda Malaysia បានថ្លែងប្រាប់ ទីភ្នាក់ងារព័ត៌មា នជាតិ ម៉ាឡេស៊ី Bernama ក្នុងការកត់ សម្គាល់ ដោយឡែក មួយថាជា មួយនិងការសម្រេចបាននេះ ម៉ាឡេស៊ី ប្រែក្លាយជា ទីផ្សារស្ថិត នៅខ្ពស់ ជាងគេ បំផុតទី២ក្នុង ចំណោម ប្រតិបត្តិការរបស់ ក្រុមហ៊ុន Honda លើពិភព លោកបន្ទាប់ពីឥណ្ឌូណេស៊ី ។
Honda Malaysia បច្ចុប្បន្នបាន ចាប់ផ្តើមដាក់ បង្ហាញនូវ ម៉ូដែលចេញថ្មី របស់ខ្លួន BR-V ក្នុងមជ្ឈមណ្ឌល ក្រុងនិងបាន កំណត់ទិស ដៅលក់ ប្រចាំខែឲ្យបាន៨០០គ្រឿង និង ៩.៦០០គ្រឿង ក្នុងមួយឆ្នាំ ។
គួរបញ្ជាក់ ថារថយន្ត Honda BR-V ជាប្រភេទរថយន្តទេ ចរណ៍ចំណុះ ៧កៅអីម៉ាស៊ីន ទំហំ ១,៥លីត្រ i-VTEC ដែល មានតម្លៃចំនួន១៩.១៦០ ដុល្លារទៅ ២០.៧០០ដុល្លារ ។