Sunday, November 24, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ផ្ទះ ២ខ្នង ជូនចាស់ជរាទីទ័លក្រ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ផ្ទះ ២ខ្នង ជូនចាស់ជរាទីទ័លក្រ

ដោយមើលឃើញពីទុក្ខលំបាករបស់លោកយាយចាស់ជរា គ្មានទីពឹង ២រូប ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចាត់ក្រុមការងារពិនិត្យសាងសង់ផ្ទះ ចំនួន២ខ្នង ជូនលោកយាយ សម្រាប់ជាទីជម្រកសមរម្យ។

ផ្ទះ២ខ្នង ដែលឯកឧត្តមបណ្ឌិត បានប្រគល់ជូនលោកយាយ កង មុយ អាយុ៨០ឆ្នាំ និងលោកយាយ យឹម សុខុម អាយុ៧១ឆ្នាំ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចំណាយថវិកាផ្ទាល់ខ្លួន សាងសង់ផ្ទះជូនលោកយាយទាំង២ ហើយនៅក្នុងពិធីប្រគល់ផ្ទះទាំង២ខ្នងនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមនិងថវិកាមួយចំនួនបន្ថែមទៀតដល់លោកយាយទាំង២៕

RELATED ARTICLES