ក្លឹបកាំភ្លើងធំArsenalបានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីចុះហត្ថលេខាទិញខ្សែប្រយុទ្ធ សញ្ជាតិអាឡឺម៉ង់ KaiHavertzពីក្លឹបChelseaក្នុងតម្លៃប្រហែល៨២,៧២លានដុល្លារប៉ុន្តែមិនបានបញ្ជាក់ឲ្យដឹង ពីរយៈពេលកុងត្រានោះទេ។
Havertz នឹងក្លាយជាកីឡាករថ្លៃបំផុតទីពីររបស់ Arsenal បន្ទាប់ពីពួកគេបានចំណាយបំបែកកំណត់ត្រាក្លឹប ប្រហែល 91លានដុល្លារសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ Nicolas Pepe ក្នុងឆ្នាំ ២០១៩ ។Havertz វ័យ ២៤ ឆ្នាំបានចូលរួមជាមួយ Chelsea ពី ក្លឹបLeverkusen ក្នុងឆ្នាំ ២០២០ ក្នុងតម្លៃខ្លួនប្រហែល ៩០ លានដុល្លារ។
គាត់គឺជាកីឡាករដែលស៊ុតបញ្ចូលទីជួយឱ្យ Chelsea ឈ្នះ Man City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆេម ពានលីកឆ្នាំ ២០២១ ។
ខ្សែបម្រើ Havertz ស៊ុតបញ្ចូលទីបាន ១៤គ្រាប់ក្នុងយុទ្ធនាការ ២០២១-២២ប៉ុន្តែគាត់បានស៊ុតបាល់បញ្ចូលទី បានត្រឹមតែ ៩ ដងប៉ុណ្ណោះកាលពីរដូវកាលមុន ខណៈដែល Chelsea ព្យាយាមរកគ្រាប់បាល់ក្រោមអ្នកចាត់ ការបីនាក់ផ្សេងគ្នា ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១២ក្នុងតារាង។
Arsenal ក៏កំពុងតាមប្រមាញ់ខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice ដែលជាប្រធានក្រុម West Ham ប៉ុន្តែ ការដេញថ្លៃលើកទីពីរសម្រាប់កីឡាករវ័យ ២៤ ឆ្នាំដែលមានតម្លៃរហូតដល់ទៅជាង១០០លានដុល្លារត្រូវបាន ច្រានចោលកាលពីថ្ងៃអង្គារ៕