ខេត្តកំពង់ធំ ៖ យុវជនម្នាក់ ត្រូវបានគេ ប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ដោយទទួលរងការព្រួតវាយពីក្រុមក្មេងស្ទាវ មួយក្រុម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី០៧ ខែ មករា ឆ្នាំ២០១៧ នៅចំណុចទួលរ៉ាវ ចន្លោះ ភូមិរនាម និងភូមិត្របែក ស្ថិតក្នុងឃុំមានជ័យ ស្រុកសណ្តាន់។
យុវជនរងគ្រោះដែលត្រូវគេវាយបែក- ក្បាលស្លាប់នោះ មានឈ្មោះហ៊ុន ភាន់ អាយុ ២២ឆ្នាំ មុខរបរធ្វើស្រែ។ ចំណែកយុវជនរង- គ្រោះដែលទទួលរងរបួសធ្ងន់ មានឈ្មោះជូន សិលា អាយុ១៨ឆ្នាំ មុខរបរសិស្ស។ ជនរង- គ្រោះទាំង២នាក់ មានលំនៅក្នុងភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេលាន់ឮសំឡេង ក្រុមក្មេងស្ទាវ ឈ្លោះប្រកែកគ្នាចេញពីកន្លែង កើតហេតុ។ លុះបន្តិចក្រោយមក ក៏លាន់ឮសំឡេង ស្រែកហៅឱ្យជួយ រួចក៏ស្ងាត់មាត់អស់ ពេល អ្នកភូមិនាំគ្នាចេញទៅមើល ក៏ប្រទះឃើញ ជនរងគ្រោះម្នាក់ បែកក្បាលដេកស្លាប់ក្នុងថ្លុក ឈាម ចំណែកម្នាក់ទៀត រងរបួសធ្ងន់។ រីឯក្រុម ជនបង្កហេតុ មិនមានវត្តមាននៅកន្លែងកើត- ហេតុនោះទេ ពោលគឺរត់គេចខ្លួនបាត់អស់ទៅ ហើយ។
ក្រោយកើតហេតុ ជនរងគ្រោះដែលទទួល រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបាន ចុះពិនិត្យឃើញថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខ វាយនឹងវត្ថុរឹងចំក្បាលជាច្រើនកន្លែងបណ្តាល ឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ករណីនេះ សមត្ថកិច្ចសន្និ-ដ្ឋានថា អាច ផ្តើមចេញពីរឿងគំនុំ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បី រៀបចំធ្វើបុណ្យ តាមប្រពៃណី។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបញ្ជាក់ ថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកមុខក្រុមជនបង្កហេតុ ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕