Wednesday, November 20, 2024
Homeព័ត៌មានជាតិស្រាយ​គំនុំចាស់ ព្រួតវាយ​បែក​ក្បាល ស្លាប់១ របួស​ធ្ងន់១

ស្រាយ​គំនុំចាស់ ព្រួតវាយ​បែក​ក្បាល ស្លាប់១ របួស​ធ្ងន់១

ខេត្តកំពង់ធំ ៖ យុវជនម្នាក់ ត្រូវបានគេ ប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែក​ម្នាក់ទៀតរងរបួសធ្ងន់ ដោយទទួលរងការព្រួតវាយពីក្រុមក្មេងស្ទាវ មួយក្រុម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី០៧ ខែ មករា ឆ្នាំ២០១៧ នៅចំណុចទួលរ៉ាវ ចន្លោះ ភូមិរនាម និងភូមិត្របែក ស្ថិតក្នុងឃុំមានជ័យ ស្រុកសណ្តាន់។

យុវជនរងគ្រោះដែលត្រូវគេវាយបែក- ក្បាលស្លាប់នោះ មានឈ្មោះហ៊ុន ភាន់ អាយុ ២២ឆ្នាំ មុខរបរធ្វើស្រែ។ ចំណែកយុវជនរង- គ្រោះដែលទទួលរងរបួសធ្ងន់ មានឈ្មោះជូន សិលា អាយុ១៨ឆ្នាំ មុខរបរសិស្ស។ ជនរង- គ្រោះទាំង២នាក់ មានលំនៅក្នុងភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេលាន់ឮសំឡេង ក្រុមក្មេងស្ទាវ ឈ្លោះ​ប្រកែកគ្នាចេញពីកន្លែង កើតហេតុ។ លុះបន្តិចក្រោយមក ក៏លាន់ឮសំឡេង ស្រែកហៅឱ្យជួយ រួចក៏ស្ងាត់មាត់​អស់ ពេល អ្នកភូមិនាំគ្នាចេញទៅមើល ក៏ប្រទះឃើញ ជនរងគ្រោះម្នាក់ បែកក្បាលដេកស្លាប់ក្នុងថ្លុក ឈាម ចំណែក​ម្នាក់ទៀត រងរបួសធ្ងន់។ រីឯក្រុម ជនបង្កហេតុ មិនមានវត្តមាននៅកន្លែងកើត- ហេតុនោះទេ ពោលគឺរត់​គេច​ខ្លួនបាត់អស់ទៅ ហើយ។

ក្រោយកើតហេតុ ជនរងគ្រោះដែលទទួល រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះជីវិត។

ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបាន ចុះពិនិត្យឃើញថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខ វាយនឹងវត្ថុរឹងចំ​ក្បាល​ជាច្រើនកន្លែងបណ្តាល ឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ករណីនេះ សមត្ថកិច្ចសន្និ-​ដ្ឋានថា អាច ផ្តើមចេញពីរឿងគំនុំ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បី រៀបចំធ្វើបុណ្យ តាម​ប្រពៃណី។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបញ្ជាក់ ថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកមុខក្រុមជន​បង្កហេតុ ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES