យោងតាមកាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃពុធទី២៨ខែមិថុនាថាក្លឹបជើងឯកអាល្លឺម៉ង់ប៊ុនដេស្លីហ្គាBayern បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ក្នុងការដេញថ្លៃដំបូង ៧៦លានដុល្លារអាមេរិកប៉ុន្តែ ត្រូវបានបដិសេធដោយសាមីក្លឹប Tottenham ។
Bayern បានដាក់សំណើរ ជាង៧៦លានដុល្លារបូកបន្ថែមជាមួយប្រាក់លើកទឹកចិត្តសម្រាប់ Kane ។នេះបើយោងតាម Bild ខណៈដែល Tottenham កំពុងទាមទារយ៉ាងហោចណាស់ ជាង១០០លានដុល្លារដើម្បីចែកផ្លូវជាមួយខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេ។
ម្ចាស់ជើងឯកអាល្លឺម៉ង់ត្រូវបានគេនិយាយថាមានចេតនាក្នុងការធានាការចុះហត្ថលេខាលើអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់អង់គ្លេសដែលកិច្ចសន្យារបស់គាត់ជាមួយTottenham នឹងផុតកំណត់នៅឆ្នាំ ២០២៤ ។
Kane ស្ទើរតែបានចុះហត្ថលេខាលើការផ្ទេរក្នុងតម្លៃ១៦១ លានដុល្លារអាមេរិកទៅកាន់ Man City មុនពេលយុទ្ធនាការ ២០២១-២២សម្រាប់តែប្រធានក្លឹប Spurs លោក Daniel Levy បដិសេធ ៕