ខ្សែប្រយុទ្ធសញ្ជាតិបូស្ន៊ី Edin Dzeko កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំ ជាមួយ Fenerbahce លើការផ្ទេរដោយឥតគិតថ្លៃ។
Dzeko បានបង្ហោះលើ Twitter ក្នុងសម្លៀកបំពាក់របស់ក្លឹបថា ជំរាបសួរគ្រួសារFenerbahce។ខ្ញុំពិតជារីករាយ ណាស់ដែលបាននៅទីនេះ។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នា។
Fenerbahceបានបង្ហើបថាDzeko នឹងទទួលបានលុយ៤,៦ លានដុល្លារក្នុងមួយរដូវកាល។Dzeko បានបង្ហាញ ខ្លួនឱ្យ Wolfsburg, Man City, Roma និង Inter Milan ។កីឡាករវ័យ 37ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ប្រឺមីញេ លីកចំនួនពីរជាមួយ Man City ។គាត់ក៏ជាផ្នែកមួយនៃក្រុម Inter Milan ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ ២០២៣ ទល់នឹង Man City ។
Dzeko ដែលស៊ុតបញ្ចូលទីបាន៦៤ គ្រាប់ក្នុង ១២៩ ប្រកួតសម្រាប់ក្រុមជម្រើសជាតិ Bosnia បានលេងនៅ ប្រេស៊ីល FIFA World Cup ២០១៤ ៕