Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិអូស្ត្រាលីនិងនូវែលសេឡង់ចង់ធ្វើម្ចាស់ផ្ទះClub World Cup ២០២៩

អូស្ត្រាលីនិងនូវែលសេឡង់ចង់ធ្វើម្ចាស់ផ្ទះClub World Cup ២០២៩

ប្រធានសហព័ន្ធបាល់ទាត់អូស្ត្រាលី (FA) លោក James Johnson ជឿជាក់ថាការប្រកួត Club World Cup របស់ FIFA នឹងទទួលបានជោគជ័យដ៏ធំមួយ ហើយខ្លួនកំពុងធ្វើការដេញថ្លៃរួមគ្នាជាមួយប្រទេសនូវែលសេឡង់​ដើម្បី​ធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី២នៅឆ្នាំ ២០២៩។

លោកJohnsonដែលធ្វើការក្រោមការដឹកនាំរបស់ Infantino នៅ FIFA រហូតដល់ឆ្នាំ ២០១៨ បានប្រាប់ Sydney Morning Heraldថាប្រទេសអូស្ត្រាលីនិងនូវែលសេឡង់នឹងធ្វើជាម្ចាស់ផ្ទះការ​ប្រកួតបាល់ទាត់ពិភពលោកនារី​នៅខែកក្កដា និងសីហាឆ្នាំនេះហើយលោកបាននិយាយរួចហើយថាអាចនឹងដេញ​ថ្លៃរួមគ្នាសម្រាប់ការប្រកូត​បាល់ទាត់ពិភពលោកបុរស នៅឆ្នាំ ២០៣៤។

ការប្រកួត Club World Cup លើកទីមួយដែលមានក្រុមចំនួន ៣២ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធាន FIFA លោក Gianni Infantino នឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ហើយលោកJohnsonជឿជាក់ថាប្រទេសរបស់ លោកនឹងចាប់ផ្តើមធ្វើវាបាន៕

RELATED ARTICLES