កំពង់ឆ្នាំង៖១ កក្កដា ឆ្នាំ២០២៣ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧ របស់ឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិតីភាពឯកឧត្តម អ៊ុក ពញ្ញា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុករលាប្អៀរ ទទួលបន្ទុកឃុំរលាប្អៀរនិងឃុំជ្រៃបាក់
តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុករលាប្អៀរនិងស្រុកសាមគ្គីមានជ័យ ស្នាក់ការគណបក្សឃុំរលាប្អៀរស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង៕