យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃចន្ទទី ៣ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថាលើលោក Patrick Vieira ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Strasbourg នៅក្នុងក្របខណ្ឌបារាំងLigue1ជាមួយនឹងកិច្ច សន្យារយៈពេល៣ឆ្នាំ។
អតីតខ្សែបម្រើArsenalវ័យ៤៧ឆ្នាំរូបនេះបានអវត្តមានពីការងារចាប់តាំងពីត្រូវ បានបណ្តេញចេញពីតំណែង ជាគ្រូបង្វឹកក្រុម Crystal ក្នុងក្របខ័ណ្ឌប្រឺមីញេលីកកាលពីខែមីនា។
លោកPatrick Vieira បាននិយាយថាខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្លឹប Strasbourg ។Patrick Vieira ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប RC Strasbourg នៃ Ligue 1 ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ។អតីតខ្សែបម្រើ Arsenal វ័យ 47 ឆ្នាំរូបនេះបានអវត្តមានពីការងារចាប់តាំងពីត្រូវបានបណ្តេញ ចេញពីតំណែង ជាគ្រូបង្វឹកក្រុម Crystal ក្នុងក្របខ័ណ្ឌប្រឺមីញេលីកកាលពីខែមីនា។
លោកPatrick Vieira បាននិយាយថាខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយ Strasbourg ។លោកនឹង ចូលមកជំនួសលោកFrederic Antonetti អាយុ ៦១ឆ្នាំដែលបានដឹកនាំ Strasbourg ឱ្យរួចផុតពីតំបន់កាត់ចោល កាលពីរដូវកាលមុន ប៉ុន្តែបានយល់ព្រមចែកផ្លូវគ្នាបន្ទាប់ពីការវិនិយោគថ្មីៗនេះ។លោកVieiraបាននិយាយថា ការកសាងក្លឹបឡើងវិញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក Marc Keller ប្រធាន Strasbourgគឺជាឧទាហរណ៍មួយដែលត្រូវកោតសរសើរ។
Vieira បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គាត់នៅពេលដែលគាត់បានចូលនិវត្តន៍ពីការលេងជាមួយ Man City ក្នុងឆ្នាំ២០១១ ហើយបានចូលដឹកនាំក្រុមអភិវឌ្ឈន៍ក្លឹបនៅឆ្នាំ ២០១៣ ។ លោកVieira បានដឹកនាំ Nice ទទួលបាន ចំណាត់ថ្នាក់លេខ ៧ ក្នុងរដូវកាលដំបូងរបស់គាត់ ប៉ុន្តែត្រូវបានបណ្តេញចេញក្នុងខែធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីមាន ទម្រង់លេងមិនល្អ៕