Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិរដ្ឋអាជ្ញាប្រេស៊ីលពិន័យ Neymar ៣,៣ លានដុល្លារ អាមេរិក

រដ្ឋអាជ្ញាប្រេស៊ីលពិន័យ Neymar ៣,៣ លានដុល្លារ អាមេរិក

អាជ្ញាធរប្រេស៊ីលបាននិយាយកាលពីថ្ងៃចន្ទទី ៣ ខែកក្កដាថារដ្ឋអាជ្ញាបានពិន័យតារាបាល់ទាត់ Neymar ចំនួន ៣,៣លានដុល្លារអាមេរិកសម្រាប់ការសាងសង់បឹងមួយនៅឯវិមានរបស់គាត់នៅជាយក្រុងRio de Janeiro ដោយ គ្មានអាជ្ញាប័ណ្ណបរិស្ថាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល វាស្ថិតនៅលើផ្ទៃដី១០០០០ ម៉ែត្រការ៉េ ដែលមានកន្លែងចុះចតឧទ្ធម្ភាគចក្រ ស្ប៉ា និងកន្លែងហាត់ប្រាណ។Neymar បានទិញវិមាន Mangaratiba ក្នុងឆ្នាំ ២០១៦។នៅថ្ងៃទី២២ខែមិថុនាបន្ទាប់ពីការត្អូញត្អែរផ្អែកលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអាជ្ញាធរបានរកឃើញការរំលោភបរិស្ថានជាច្រើននៅឯអចលនទ្រព្យប្រណីត ដែលកម្មករកំពុងសាងសង់បឹង និងឆ្នេរសិប្បនិម្មិត។លេខាធិការដ្ឋានក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាក្រុងនៅ Mangaratiba បានចេញការផាកពិន័យចំនួនបួនករណីសម្រាប់ការបំពានបរិស្ថានក្នុងការសាងសង់បឹងសិប្បនិម្មិតមួយនៅឯវិមានរបស់លោក។

Neymar មានពេល ២០ ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍លើការពិន័យដែលចំនួននេះត្រូវបានកំណត់ដំបូងចំនួនជិត ១លាន ដុល្លារ៕

RELATED ARTICLES