អាជីពរបស់កីឡាករ Angel Di Maria នៅទ្វីបអឺរ៉ុបបានវិលត្រឡប់មកវិញកាលពីថ្ងៃពុធ នៅពេលដែលខ្សែបម្រើ ស្លាបរូបនេះបានចូលរួមជាមួយក្លឹបបាល់ទាត់ព័រទុយហ្គាល់Benficaដែលជាក្លឹបដែលគាត់បានលេងនៅចន្លោះ ឆ្នាំ២០០៧និង២០១០នៅពេលដែលគាត់បានផ្លាស់ពីប្រទេសអាហ្សង់ទីន។
ក្លឹបBenficaលើកបដាដោយសរសេរថាសូមស្វាគមន៍ការមកកាន់ផ្ទះDiMaria!។កីឡាករវ័យ៣៥ឆ្នាំ បានយល់ព្រម លើកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លឹប Benfica ។
កីឡាករអាហ្សង់ទីនរូបនេះបានចំណាយពេលកាលពីរដូវកាលមុនជាមួយក្រុម Juventus នៃក្របខ័ណ្ឌអ៊ីតាលី ស៊េរី A បន្ទាប់ពីជោគជ័យរយៈពេល៧ឆ្នាំជាមួយក្លឹប Paris SG។
Di Maria នឹងចូលរួមជាមួយមិត្តជិតស្និទ្ធនិងមិត្តរួមជាតិ Nicolas Otamendi ដែលជាមិត្តរួមក្រុមរបស់គាត់សម្រាប់ អាហ្សង់ទីនក្នុងយុទ្ធនាការឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំមុន៕