Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិក្លឹប Union Berlin ទិញខ្សែការពារ Szalai

ក្លឹប Union Berlin ទិញខ្សែការពារ Szalai

ក្លឹបUnion Berlin ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀងមួយទិញខ្សែការពារ Attila Szalai ពីក្លឹបFenerbahçe ដែលនឹងក្លាយជាការចុះ​ហត្ថលេខាថ្លៃបំផុតរបស់ក្លឹប។

Szalai មានកុងត្រានៅ Fenerbahçe រហូតដល់ឆ្នាំ២០២៥។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានលេង ១១៧ប្រកួតនៅ​គ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមតួកគី ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងជួយមិត្តរួមក្រុមបាន ៤គ្រាប់។ទម្រង់លេងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍ពី Chelsea ក្នុងឆ្នាំ ២០២១ ។

យោងតាមទស្សនាវដ្តីកីឡា Kickerបានឲ្យដឹងថាក្លឹបUnion នឹងចំណាយប្រហែល១៥,៣៦លានដុល្លារ​សម្រាប់​កីឡាករ​ហុងគ្រី។

រហូតមកដល់ពេលនេះការផ្ទេរកំណត់ត្រារបស់ពួកគេគឺខ្សែប្រយុទ្ធ Taiwo Awoniyi និង Josip Juranovic ។ យោងតាម Transfermarkt ក្លឹបអាល្លឺម៉ង់មួយនេះបានចំណាយប្រាក់ ជាង៩លានដុល្លារសម្រាប់កីឡាករម្នាក់ៗ។យោងតាមរបាយការណ៍របស់ Kicker បានឱ្យដឹងថា Union មិនមែនជាក្លឹបតែមួយគត់ដែលចាប់អារម្មណ៍លើ Szalai នោះទេប៉ុន្តែកីឡាកររូបនេះចូលចិត្តការផ្លាស់ប្តូរទៅកាន់ក្លឹបបាល់ទាត់អាល្លឺម៉ង់ជាជាងក្លឹបដទៃ ៕

RELATED ARTICLES