Lionel Messi បាននិយាយថាលោកមិនមានការសោកស្តាយចំពោះការសម្រេចចិត្តមកចូលរួមជាមួយក្លឹបបាល់ ទាត់អាមេរិក Inter Miamiនោះទេហើយលោកនិយាយថាលោកចង់ប្រឈមមុខនឹងការប្រកួតប្រជែងថ្មីៗបន្ថែម ទៀត។
កីឡាករវ័យ៣៦ឆ្នាំរូបនេះបានមកដល់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១១កក្កដាមុនពេលការបង្ហាញរបស់គាត់ក្នុងនាមជាកីឡាកររបស់ Inter Miamiក្នុងព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃអាទិត្យ។ក្លឹបកំពុងរៀបចំព្រឹត្តិការណ៍ ពិសេសមួយសម្រាប់ការធ្វើបទបង្ហាញរបស់អ្នកឈ្នះ Ballon d’Or ៧សម័យនៅកីឡដ្ឋាន DRV PNK ក្នុងទីក្រុង Fort Lauderdale។
Messi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាហ្សង់ទីន កាលពីថ្ងៃអង្គារថាខ្ញុំសប្បាយចិត្តនឹងការ សម្រេចចិត្តដែលខ្ញុំបានធ្វើ។
ចិត្តគំនិត និងក្បាលរបស់ខ្ញុំនឹងមិនផ្លាស់ប្តូរទេ ហើយខ្ញុំនឹងព្យាយាម ទោះខ្ញុំនៅទីណាក៏ដោយ ដើម្បីផ្តល់អតិបរមា សម្រាប់ខ្លួនខ្ញុំ និងសម្រាប់ក្លឹប ដើម្បីបន្តការសម្តែងនៅកម្រិតខ្ពស់បំផុត។ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកនឹងត្រូវជួបជាមួយអតីតមិត្តរួមក្រុម Barcelonaគឺកីឡាករ Sergio Busquets នៅ Inter Miami ក៏ដូចជាអតីតគ្រូបង្វឹកអាហ្សង់ទីនលោក Gerardo Martinoផងដែរ ៕