កាសែត Daily Mail បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្លឹបTottenham បានច្រានចោលសំណើលើកទីពីររបស់ ក្លឹប Bayern ក្នុងការទិញខ្សែប្រយុទ្ធ Harry Kane ។
កីឡាករត្រូវបានគេរំពឹងថានឹងចូលរួមក្រុមនៅថ្ងៃពុធសម្រាប់ការចាប់ផ្តើមហ្វឹកហាត់មុនរដូវកាល។ក្លឹបBayernត្រូវបានគេរាយការណ៍ថាបានផ្តល់សំណើជាលើកទីពីរចំនួនជាង៨៧លានដុល្លារបូកនឹងប្រាក់បន្ថែមដើម្បីចុះហត្ថលេខាលើ Kane ដែលមានកុងត្រាជាមួយTottenham រហូតដល់ឆ្នាំ ២០២៤ ។
ការផ្តល់ជូនដំបូងក្នុងចន្លោះ ជាងលានដុល្លារបូកបន្ថែមនឹងប្រាក់លើកទឹកចិត្តតែត្រូវ បានក្លឹបបដិសេធកាលពី ចុងខែមិថុនា។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានឲ្យដឹងថាក្លឹប Tottenham ចង់បាន យ៉ាងហោចណាស់ជាង១០០ លានដុល្លារដើម្បីអនុញ្ញាតឱ្យកីឡាករកំពូលនិងប្រធានក្រុមរបស់ពួកគេចាកចេញ។ម្ចាស់ជើងឯក១១សម័យកាលរបស់អាល្លឺម៉ង់កំពុងស្វែងរកខ្សែប្រយុទ្ធថ្មីបន្ទាប់ពីខ្សែប្រយុទ្ធជាប់កិច្ចសន្យារបស់ពួកគេបរាជ័យក្នុងការបំពេញចន្លោះប្រហោងបន្ទាប់ពីការចាកចេញរបស់ Robert Lewandowski ទៅ Barcelona កាលពីមួយឆ្នាំមុន។
យោងតាមកាសែតប្រចាំសប្តាហ៍អាល្លឺម៉ង់ The Sport Bild បាននិយាយកាលពីសប្តាហ៍មុនថាគ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel បានទៅលេង Kane នៅទីក្រុងឡុងដ៍ពាក់កណ្តាលខែឧសភាក្នុងគោល បំណង បញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយជើងឯក Bundesliga នៅរដូវក្តៅ៕