ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ បានទៅលេងផ្ទះមិត្តភក្តិ រួចបានដេកនៅផ្ទះក្លើ ១យប់ ស្រាប់តែពាក់ កណ្តាល អធ្រាត្រ បែកគំនិតលបចូលទៅចាប់រំលោភកូនក្រមុំរបស់ក្លើ រហូតបានសម្រេច។ លុះព្រឹកឡើង កូនស្រីរង គ្រោះបានទម្លាយរឿងប្រាប់ឪពុក ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។ករណីចាប់រំលោភកូនក្រមុំក្លើនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហួន ហឿន ភេទប្រុស អាយុ ៤៤ឆ្នាំ មានលំនៅ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ ម.អ.ស អាយុ១៦ឆ្នាំ ជាជន ជាតិខ្មែរអ៊ិស្លាម មានឪពុកឈ្មោះ ឈ្មោះ យ.ម ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មានលំនៅ ភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃអធិ ការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះអនុវត្តពាក្យបណ្តឹងរបស់បុរសឈ្មោះ យ.ម ជាជនជាតិ ខ្មែរអ៊ិស្លាម ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួន ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះហួន ហឿន នាំយកទៅសាកសួរ។
ប្រភពដដែល បន្តថា យោងតាមពាក្យបណ្តឹងរបស់ឪពុកយុវតីរងគ្រោះ បានរៀបរាប់ថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះហួន ហឿន បានធ្វើសកម្មភាពចាប់រំលោភ កូនស្រី របស់គាត់ ដែលទើបនឹងមានអាយុ១៦ឆ្នាំ រហូតបានសម្រេច។ លុះព្រឹកឡើង កូនស្រីបានទម្លាយរឿង ប្រាប់គាត់ ជាឪពុក ទើបគាត់ប្រញាប់ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ប្រភពដដែល បន្តថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះហួន ហឿន ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន ទូរស័ព្ទម៉ាក OPPO ចំនួន ២គ្រឿង ពណ៌ខ្មៅនិងពណ៌ស រថយន្ត១គ្រឿង ម៉ាក Mazda ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 2AU-5533 (បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារវិញហើយ) តាមបញ្ជាលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។
ដោយឡែក ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូននទៅចាត់ការបន្ត តាមនីតិវិធី ៕