Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិFIFA ផ្តល់ប្រាក់ ២០៩លានដុល្លារ ដល់កីឡាករចូលរួម ប្រកួត World Cup ឆ្នាំ២០២២

FIFA ផ្តល់ប្រាក់ ២០៩លានដុល្លារ ដល់កីឡាករចូលរួម ប្រកួត World Cup ឆ្នាំ២០២២

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា FIFA នឹងផ្តល់ប្រាក់ចំនួន ២០៩ លាន ដុល្លារដល់ក្លឹបដែលកីឡាកររបស់ពួកគេបានប្រកួតនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកកាលពីឆ្នាំមុននៅប្រទេសកាតា។

ការបង់ប្រាក់នេះនឹងត្រូវធ្វើឡើងទៅកាន់ក្លឹបចំនួន៤៤០ មកពី ៥១ ប្រទេសផ្សេងៗគ្នា ដែលកីឡាកររបស់ពួកគេ បានចូលរួមការប្រកួតកាលពីខែវិច្ឆិកា និងខែធ្នូ ខណៈក្រុមជម្រើសជាតិអាហ្សង់ទីនបានលើកពាន។

FIFA នឹងបង់ប្រាក់ប្រចាំថ្ងៃចំនួន១០៩៥០ដុល្លារសម្រាប់កីឡាករបាល់ទាត់ម្នាក់ៗ សរុប៨៣៧  នាក់នៅ World Cup ដោយមិនគិតពីចំនួននាទីដែលពួកគេលេងក្នុងអំឡុងពេលប្រកួត។នេះជាការកើនឡើងពី ៨ ៥៣០ ដុល្លារដែល FIFA បង់ក្នុងកីឡាករម្នាក់នៅ ក្នុងការប្រកួត World Cup ២០១៨នៅរុស្ស៊ី។

សម្រាប់ប្រទេសកាតា ក្លឹបអង់គ្លេសសរុបចំនួន ៤៦ ច្រើនជាងគេដែលទទួលបានទឹកប្រាក់សរុបចំនួនជាង ៣៧ លានដុល្លារ បន្ទាប់មកក្លឹបមកពីប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី និងបារាំង។

ManCityទទួលបានច្រើនជាងគេគឺជា៤,៦ លានបន្ទាប់មកក្លឹប Barcelona  ៤,៥និង Bayern ជាង៤,៣លានដុល្លារ។ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះដោយ FIFA និងសមាគមក្លឹបអ៊ឺរ៉ុប ៣៥៥លាន ដុល្លារនឹងត្រូវចែកចាយទៅឱ្យក្លឹបក្រោមកម្មវិធីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ និង ២០៣០៕

RELATED ARTICLES