Wednesday, July 9, 2025
Homeសន្ដិសុខសង្គមស្រីស្អាត ចោទប៉េអឹមចាប់បង្ខាំងប្រើហិង្សា សារភាព កំហុសនិងសុំទោស

ស្រីស្អាត ចោទប៉េអឹមចាប់បង្ខាំងប្រើហិង្សា សារភាព កំហុសនិងសុំទោស

បន្ទាយមានជ័យ ៖ នារីរូបស្រស់ម្នាក់ បានអះអាងថា នាងត្រូវបានថៅកែក្លឹបកម្សាន្តមួយកន្លែង រួមនិងមន្ត្រី អាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់បង្ខាំងនិងប្រើហិង្សា ដោយចោទប្រកាន់ថានាងបានលួចលុយចំនួន២ម៉ឺន បាត នៅក្នុងក្លឹបកម្សាន្ត លុះកម្លាំងជំនាញអាវុធហត្ថចុះធ្វើការស្រាវជ្រាវ និងកោះហៅមកបំភ្លឺ ក៏ធ្វើការសុំទោស និងសារភាពថាមិនមែនជាការពិត។

នារីរូបស្រស់ដែលចោទប្រកាន់មន្ត្រីអាវុធហត្ថចាប់បង្ខាំងនិងប្រើហិង្សានោះ មានឈ្មោះភី សូនី អាយុ២៩ឆ្នាំមាន លំនៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ស្ត្រីឈ្មោះភី សូនី បានចូលខ្លួនមកបំភ្លឺហើយ ក្រោយពីនាងនិយាយមួលបង្កាច់ទៅលើកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ថា “ចាប់នាងបង្ខាំង និងប្រើហិង្សា រឿងបាត់លុយក្នុងក្លឹបកម្សាន្ត ២ម៉ឺន បាត។ ការចូលបំភ្លឺ ធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ មានព័ត៌ មាននៅលើគេហទំព័រមួយ ឈ្មោះ “ម្លប់សន្តិភាព” បានផ្សព្វផ្សាយថា មានស្ត្រីឈ្មោះភី សូនី អាយុ២៩ឆ្នាំ រស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានចោទទៅលើម្ចាស់ក្លឹបកម្សាន្តមួយកន្លែង បង្ខាំងវាយ ធ្វើបាប មានរបួសស្នាម រឿងបាត់លុយជាង ២ម៉ឺនបាត និងពាក់ព័ន្ធជាមួយកម្លាំងកងរាជអាវុធ ហត្ថក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ទៀតផង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ  បានបញ្ជាក់បន្ថែមថា ជាការណែនាំពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជ អាវុធហត្ថក្រុង ចុះធ្វើការស្រាវជ្រាវលើរឿងនេះ។ ក្រោយបើកការស៊ើបអង្កេតឃើញថា ករណីកម្លាំងកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតប្រើហិង្សា គឺគ្មានការពិតឡើយ។

លុះមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីឈ្មោះភី សូនី បានចូលខ្លួនមកបំភ្លឺ នៅចំពោះមុខមន្ត្រីអាវុធហត្ថ ក្រុងប៉ោយប៉ែត ថាខ្លួនពិតជាបាននិយាយមួលបង្កាច់បង្ខូចតាមរយៈសារព័ត៌មាន គេហទំព័រ “ម្លប់សន្តិភាព” ដែល បានផ្សព្វផ្សាយចោទប្រកាន់ម្ចាស់ក្លឹប និងមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាកដមែន៕

RELATED ARTICLES