គន្លឹះជំនួញ៖ បញ្ហាបំណុលប៉ះពាល់ដល់ប្រជាជន រាប់រយពាន់នាក់។ ហេតុដូច្នេះ ហើយទើបបណ្តា ក្រុមហ៊ុនជាច្រើនបានស្នើឲ្យមានការធ្វើរចនាសម្ព័ន្ធបំណុលនិងសេវា បញ្ចូលគណនីជាដើម។ ការធ្វើបែបនេះគឺផ្តល់នូវឱកាសនៅក្នុង ការកាត់បន្ថយបំណុល ការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកក៏ដូចជាការ ចាប់ផ្តើមសារជាថ្មីជាមួយនិងចំណេះដឹងកាន់ តែច្រើនអំពីការគ្រប់គ្រងប្រាក់។
- ធ្វើបញ្ជីមួយនៃបំណុលមិនទាន់សងរួចរាល់ទាំងអម្បាលមាណរបស់អ្នក។ ក្នុងនោះរាប់បញ្ចូលបរិមាណដែលអ្នកជំពាក់ ការទូទាត់សងប្រចាំខែនិងការប្រាក់ជាដើម។ ធ្វើបែបនេះនឹងផ្តល់នូវរូបភាពជាក់លាក់នៃហិរញ្ញវត្ថុរបស់អ្នកមុននឹងអ្នកចាប់ផ្តើមនីតិវិធីធ្វើការកែប្រែរចនាសម្ព័ន្ធ។
- ទាក់ទង ស្ថាប័នផ្តល់កម្ចីដោយមានដាក់វត្ថុបញ្ចាំបំណុលរបស់អ្នកដើម្បីធ្វើការចរចា សារជា ថ្មីអំពីឥណទានទិញផ្ទះរបស់អ្នក។ទង្វើនេះនឹងមិនជួយកាត់បន្ថយបំណុល ឡើយ បើទុកជាការធ្វើរចនា សម្ព័ន្ធនៃបំណុលនឹងធ្វើឲ្យការសងប្រាក់ងាយជាងមុនក្នុងការ គ្រប់គ្រងក្តី។
- ការខ្ចីប្រឆាំងនិងគោលនយោបាយធានារ៉ាប់រង។ ទង្វើនេះគឺជាមធ្យោបាយល្អមួយនៅ ក្នុងការ ទទួលបានសាច់ប្រាក់សម្រាប់ការបញ្ចូលគណនីបំណុលដោយសារតែអ្នក មិនបានបង់សងវា។ ប្រសិនជាអ្នកមិនបានទូទាត់សងកម្ចីនោះគុណប្រយោជន៍របស់អ្នកនឹងទទួលបានចំនួនប្រាក់ដែលបង់ឲ្យ(ប្រាក់ឧបត្ថម្ភធន) នៅពេលគោលនយោបាយ នោះហាក់មានភាពចាស់ខែឆ្នាំបន្តិច។
- ស្វែងរក កាតឥណទានរបស់ក្រុមហ៊ុនមួយដែលផ្តល់ឲ្យអ្នកនូវតុល្យភាពក្នុងការផ្ទេរកិច្ចការជំនួញនេះ។ ប្រើប្រាស់កាតនេះដែរសម្រាប់ការបញ្ចូលគណនីបំណុល។ផ្ទេរ គ្រប់កាតឥណទាន នៃបំណុលរបស់អ្នកចូលទៅក្នុងកាតឥណទានថ្មី។ ទូទាត់ប្រាក់សងតាមដែល អ្នកអាចធ្វើទៅបានក្នុងខែនីមួយៗ ដើម្បីកាត់បន្ថយបំណុល។
- ធ្វើនិស្សារណកម្មនៅក្នុងឥណទានទិញផ្ទះ ដែលមានសមភាព។ប្រសិនជាអ្នកមានសមភាព នៅក្នុងផ្ទះរបស់ អ្នកអ្នកអាចខ្ចីប្រឆាំងនិងវាបានតាមផ្នែកដែលអាច អនុគ្រោះ។ហើយប្រើប្រាស់ប្រាក់ដែលអ្នក ទទួលបានពីការបញ្ចូលគណនីបំណុល។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា