ក្លឹប Inter Miami បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែបម្រើក្រុម Barcelona កីឡាករ Sergio Busquets ជាមួយនឹងកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៥ តែមិនបានបង្ហើបអោយដឹងពីតម្លៃខ្លួននោះទេ។នេះបើយោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់អាមេរិកInter Maimi កាលពីថ្ងៃអាទិត្យ។
Busquets វ័យ ៣៥ ឆ្នាំ នឹងត្រូវជួបជុំជាមួយមិត្តភ័ក្តិ និងអតីតមិត្តរួមក្រុម Lionel Messi បន្ទាប់ពីមិនបានបន្តកុងត្រាជាមួយ Barca បន្ទាប់ពីស្នាក់នៅ១៨ ឆ្នាំ។ក្លឹបបានបន្ថែមថា ម្ចាស់ជើងឯក បាល់ទាត់ពិភពលោក២០១០ នឹងចូលរួមជាមួយក្រុមនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយនឹងកាន់កាប់កន្លែងមួយដែលបានកំណត់រួចហើយ។ម្ចាស់គ្រប់គ្រងលោក Jorge Mas បាននិយាយថា ខ្ញុំរំភើបក្នុងការស្វាគមន៍ Sergio Busquets មកកាន់ Inter Miami។ចាប់តាំងពីដំបូងមកពួកយើងបានរៀបចំដើម្បីនាំយកកីឡាករល្អបំផុតរបស់ពិភពលោកមកកាន់ទីនេះ។
អតីតប្រធានក្រុម Barcelona ដែលបានចូលនិវត្តន៍ពីកាតព្វកិច្ចអន្តរជាតិកាលពីឆ្នាំមុន បានលេងច្រើនជាង៧០០ប្រកួតសម្រាប់ក្រុមជើងឯកអេស្ប៉ាញ ដោយបានឈ្នះពានរង្វាន់ព្រីមេរ៉ាលីហ្គាចំនួនប្រាំបួន ពានរង្វាន់ Copa del Rey ចំនួនប្រាំពីរ ពានរង្វាន់ឆេមពានលីកចំនួនបី និងពានរង្វាន់ Club World Cup ចំនួនបីផងដែរ៕