សេដ្ឋកិច្ចតំបន់អាស៊ាន
ម៉ាឡេសុី៖ ក្រុមហ៊ុនធនាគារ លំដាប់ពិភព លោក Stardard Chartered រំពឹងថា ផលិតផល ក្នុងស្រុកសរុប (GDP) របស់ ម៉ាឡេស៊ី នឹងមានអត្រាថេរ ៣,៨%ក្នុងឆ្នាំ២០១៧ ពីការគ្រោងទុក៤,២%ក្នុងឆ្នាំ២០១៦ ដោយសារ តែតម្រូវការ ក្នុងស្រុកមាន កម្រិតខ្សោយជាងមុន ។
ប្រធានផ្នែក ស្រាវជ្រាវសេដ្ឋកិច្ច របស់ធនាគារ Standard Chartered លោក Edward Lee បានថ្លែងថា យើងរំពឹង លើតម្រូវការ ក្នុងស្រុក ជាប្រភពដ៏ សំខាន់នៃ កំណើន ក្នុងឆ្នាំ២០១៧ ។ ខណៈតម្រូវការ ក្នុងស្រុកគួរ តែទូទាត់ ដោយ ផ្នែកនឹងភាពខ្សោយនៃ តម្រូវការនៅ បរទេស វាគឺទំនង ជាមានភា ពទន់ជ្រាយ ។
ភាពធន់នឹងការ ប៉ះទង្គិចក្នុង តម្រូវការប្រើប្រាស់ ឆ្នាំនេះគឺដោយ សារតែការចាត់ វិធានការណ៍ មួយចំនួនក៏ដូច ជាការវាស់ ស្ទង់ការងារ ដែលលេច ចេញនូវភាពខ្សោយ ដូចជាការកើន ឡើងនូវអត្រា អត់ការងារធ្វើ ហើយយើងរំពឹង ថាកត្តា ទាំងអស់នេះនឹងបញ្ចប់ នៅក្នុង ឆមាសទី២ នៃឆ្នាំ២០១៧នេះ ។
លោក Lee បានថ្លែងថា បច្ចុប្បន្នយើង រំពឹងថាធនាគារ Bank Negara នឹងកាត់ អត្រាការ ប្រាក់ដែល ជាគោល នយោបាយ របស់ខ្លួនមកត្រឹម២,៧៥%ក្នុងខែ ឧសភា ឆ្នាំ២០១៧ ។ អតិផរណា មិន មែនជាក្តី បារម្ភសម្រាប់ ធនាគារ កណ្តាលឡើយ ថ្វីបើយើង កំពុងមានភាគរយកើន ឡើង២,៥%ក្នុង ឆ្នាំ២០១៧ ធៀបនឹង អត្រា ២% កាលពីឆ្នាំ២០១៦ ដែលបក់ ផាត់ឲ្យ រសាយនៃ តម្លៃប្រេង ចុះទាបនិងទំនិញជាដើមនោះ ។ យើងយល់ ថាការ បន្ថយអត្រា ការប្រាក់ដទៃ ទៀតនឹងគាំទ្រ ដល់បំណុល របស់ប្រជាជន ដែលមិនបណ្តាលឲ្យ កើនឡើងនៅ ក្នុងកម្លាំង អានុភាពនៃ បំណុលនេះក៏ ដូចជាភាព ងាយនឹង ប្រែប្រួល នៃទីផ្សារ ដែលជា កត្តាដ៏មានសក្តានុពល សម្រាប់ ធនាគារ Bank Negara នៅឆ្នាំក្រោយ ។
ទោះជាយ៉ាងណា លោកបានគូស បញ្ជាក់ថាកិច្ចសន្យា សាងសង់បាន កើនឡើង៤០% ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្នុងអំឡុង ពេល៩ខែដំបូងនៃឆ្នាំ២០១៦នេះ ។ យើងរំពឹង ថាកំណើន នៃការ វិនិយោគ នឹងស្ថិត នៅក្នុង កម្រិតរឹងមាំ ប្រមាណជា ៣% ក្នុងឆ្នាំ ២០១៧ ។