Wednesday, November 20, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖អ្នកតាំងខ្លួនជា”តារា” ហើយប្រព្រឹត្តិ អំពើស្មោកគ្រោក ធ្វើឲ្យអាប់អោន តម្លៃនៃសិល្បៈវប្ប ធ័មខ្មែរ!

លោកគួច ខេវិន ៖អ្នកតាំងខ្លួនជា”តារា” ហើយប្រព្រឹត្តិ អំពើស្មោកគ្រោក ធ្វើឲ្យអាប់អោន តម្លៃនៃសិល្បៈវប្ប ធ័មខ្មែរ!

ភ្នំពេញ៖លោកគួច ខេវិន ដែលជាអតីតអគ្គនាយករងទូរទស្សន៍CTN ,Sea Tv និងEtv នោះបានប្រតិកម្មចំពោះ អ្នកដែលតាំងខ្លួនថាជា”តារា”ហើយបានយកក្រឌីតមួយនេះទៅធ្វើអំពើស្មោកគ្រោក ណាមួយដើម្បីតែប្រយោជន៍ ផ្ទាល់ខ្លួន នាំឲ្យខូចអស់ដល់តម្លៃតារាដែលថ្លៃថ្នូរមានចំណេះជំនាញពិតប្រាកដ និងប៉ៈពាល់ធ្ងន់ធ្ងរដល់តម្លៃនៃ សិល្បៈវប្បធ័មខ្មែរ។ប្រតិកម្មរបស់​លោកគូច ខេវិន នាពេលនេះកើតមានឡើងក្រោយពីនាងហាស់ វីរ៉ាស្រីរ័តុ្ន ហៅរ៉ូស បានអះអាងថានាងជាតារាម្នាក់ដែរនោះបានបញ្ចេញរូបភាពគេង ក្បែបុរសម្នាក់ដែលរកស៊ីចងការលុយ ឈ្មោះប៉ែន រិទ្ធ ហៅហ៊ាយួន ដោយនាងចោទថាប្រុសនេះបានទៅរកនាងដល់បន្ទប់ខុនដូមួយ នៅវេលារំលង អាទ្រាធហើយ​បានប្រើល្បិចដាក់ថ្នាំសណ្ដំចាប់រំលោភនាងដល់ទៅ៤ ,៥ ដងឯណ្ណោះ ព្រោះតែនាងបានខ្ចីលុយ បុរសនោះចំនួន២ពាន់ដុល្លារហើយមិនទាន់ដល់ថ្ងៃត្រូវសងតែហ៊ាយួន ចង់កាត់កង។នាងរ៉ូស ថែមទាំងព្រមាន ហ៊ាយួន ដោយសារតែបុរសនេះបានបង្ហោះឯកសារនាងខ្ចីលុយជាសាធារណៈ ទាំងមិនទាន់ដល់ថ្ងៃនាងត្រូវទូ ទាត់សង ហើយមិនទទួលស្គាល់ដែលខ្លួនបានប្រព្រិត្តិលើរូបនាងតាមរយៈការចាប់រំលោភ១យប់ដល់ទៅ៤,៥ ដងនោះទើបនាងសម្រេចចិត្តដាក់ពាក្យប្ដឹងហ៊ាយួន ទាមទារសំណងជំងឺចិត្តចំនួន២០ ម៉ឺនដុល្លារ។

  លោកគួច ខេវិន បានចេញសារបង្កប់ទៅដោយការដាស់តឿននិងពន្យល់ពីពាក្យថា”តារា”នោះមានអត្ថន័យថា” នៅក្នុងភាសារខ្មែរពាក្យថាតារា(តារាករ ឬតារានិករ)គឺគេសំដៅទៅលើផ្កាយដែលរៈ ចិញ្ចែងចិញ្ចាចនៅលើមេឃា ។ នៅក្នុងវិស័យសិល្បៈវប្បធ៌ម ខ្មែរយើងគេក៏បានផ្តល់ពាក្យថាតារានេះសំដៅទៅ លើសិល្បករ សិល្បការនីណា ដែលមានទេពកោសល្យមានស្នាដៃឆ្នើមមានភាពល្បីល្បាញគ្មានអ្នកប្រៀបប្រដូចបានទាំងលើការសម្តែងនិងច្រៀងជាដើម។ គេពុំដែលហៅពពួកមនុស្សឆើតឆាយចាយឫក ចាយរាងហើយយកទូរស័ព្ទមកថតខ្លួនឯង សម្ញែងទាក់ប្រុស ទាញស្រីដើម្បីបានការចាប់អារម្មណ៍ពីគេឯងដើម្បីផលតែផលប្រយោ​ជន៍​បុគ្គលនោះថាជាតារា ឡើយ ប៉ុន្តែបច្ចុប្បន្នប្រភេទមនុស្សបែបនេះហាក់មានច្រើននៅក្នុងសង្គមYoutube Facebook Tiktok Online ជាដើម ។ ក៏មានប្រភេទមនុស្សច្រើនគួរសមដែរ ដូចពួកប្រុសព្រាន ស្រីញៀននឹងភាពបង្អួតកេរ្តិ៍ម៉ែ តែងតែច្រឡំ តាំងខ្លួនជាតារា និង យល់ច្រឡំចំពោះតារា ដែលនាំឲ្យអាប់អោនកិត្តិយសខូចខាតតម្លៃនៃវប្បធ៌ម សិល្បៈខ្មែរ យ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឲ្យប៉ះពាល់ចំពោះអ្នកសិល្បៈពិតប្រាកដនោះតែម្តង។ ខ្ញុំចង់ឲ្យប្រុសព្រានញៀនស្រីញី និងពួកនារីចិត្តងាយតែងកាយទាក់ប្រុស ឈប់ប្រើពាក្យតារាហៅខ្លួនឯង និងយល់ច្រឡំចំពោះតារា ហើយប្រ ព្រឹត្តិអំពើស្មោកគ្រោកនាំឲ្យខូចពាក្យ”តារា” និងអាប់អោនទៅដល់តម្លៃនៃសិល្បៈវប្បធ៌មខ្មែរតទៅទៀត ។យើង ជាកូនខ្មែរគ្រប់រូប មិនថាកំពុងរស់នៅលើមាតុភូមិកំណើតឬនៅក្រៅប្រទេស គប្បីខំសិក្សា​រៀនសូត្រអក្សរ សាស្ត្រជាតិឲ្យបានជ្រៅជ្រះ និយាយភាសាខ្មែរឲ្យបានច្បាស់នឹងត្រឹមត្រូវ ទើបជាតិសាសន៍ដ៏ទៃមិន ប្រមាថមាក់ ងាយ ! អរគុណ”។

 ភ្ជាប់ជាមួយខ្លឹមសាសំណេរយ៉ាងក្បោះក្បាយទាក់ទងរឿងពាក្យថា”តារា”នោះលោកគួច ខេវិន ក៍បានបង្ហោះរូប ភាពតារាខ្លះអមនូវសារនិងតំណាងតារានិងអតីតតារាល្បីៗជាច្រើនទៀតដែលពួកគេសាកសមជាសិល្បករអាជីពនិងមានជំនាញយ៉ាងពិតប្រាកដរស់នៅដោយថ្លៃថ្នូរក្នុងនោះមានដូចជាអ្នកនាងអម្ពរ ទេវី ,សុខ ស្រីមុំ,ម៉េង កែវ ពេជ្ជតា,ទូច ស៊ុននិច,មាស សុខសោភា សុគន្ធ និសា ,ទេព បូព្រឹក្ស,លោក​​ទេព រិនដារ៉ូ,ខៃ ប្រសិទ្ធ,ខេម និងងួន ចាន់ ដេវីត ជាដើម។

 សូមបញ្ជាក់ថានេះមិនមែនជាលើកទី១នោះទេដែលនាងរ៉ូស បង្ហាញពីការខកបំណងព្រោះតែចាញ់បោក ប្រុស ព្រានលង់ទាំងខ្លួនប្រាណបែបនេះ តែកាលពីខែកក្កដា ឆ្នាំ២០២២ ពោលគឺ១ឆ្នាំមុននាងបានចេញមុខបកអា ក្រាតរឿងមន្រ្ដីធំផ្កាយ២ ម្នាក់ឈ្មោះលោកប៊ន សំអាត ដែលសន្យាថានឹងរៀបការទិញរថយន្ដទំនើបLexus Lx 570 និងបើក​Resort ឲ្យនាងតែពេលបានខ្លួននាងហើយបែជាបាយបាយ ក្បត់សន្យានោះទៅវិញទើបធ្វើឲ្យនាងក្ដៅ ចិត្តមិនឈប់ ព្រោះតេក៍មិនខ្ចីលើក ឆាតក៍មិនព្រមឆ្លើយ ហើយចុងក្រោយថែមទាំងBlock នាងទៀត។

រ៉ូស បានចេញសារទាំងតូចចិត្តកាលពីថ្ងៃទី២៥ កក្កដា ថា”ឃើញគេស្រីដ៍ទៃ មិនដូចខ្ញុំសោះ គេបានរៀប ការត្រឹម ត្រូវ ក្រាបក្បាលដល់កន្ទេលត្រឹមត្រូវ ចំណែកខ្ញុំសាច់កម្មតែជាមួយប្រុស បើមិនប្រុសបញ្ច្រកស្រា ក៍ដាក់ថ្នាំដែរ ហ៊ឺ”។ដោយឡែកលោកប៉ែន រិទ្ធ ហៅហ៊ាយួន បានតបទៅរ៉ូស វិញថាមុខនាងចាស់ជាងម្ដាយលោក ទៀតបើឲ្យ លោករៀបការជាមួយនាងលោកសុខចិត្តធ្វើអត្តឃាដតាមរយៈចងកសម្លាប់ខ្លួនវិញល្អជាង។គ្រាន់តែឭបែបនេះ រ៉ូស ក្ដៅចិត្តឆេវនិងថាបើនាងមុខអន់ជាងម្ដាយលោកយួន ទៀតនៅតែ១យប់៤,៥ ដង ចុះបើនាងស្អាតដូចស៊ីន ដេរីឡា តើ១យប់ប៉ុន្មានដងទៅ?

  ចំពោះការចេញសាររបស់លោកគួច ខេវិន ដើម្បីពន្យល់ពាក្យថា”តារា”និងកុំឲ្យអ្នកយកឈ្មោះពាក្យ នេះទៅធ្វើ ជាស្ពានធ្វើទង្វើរមិនល្អដើម្បីប្រយោធន៍ផ្ទាល់ខ្លួននាំឲ្យប៉ៈពាល់ដល់តារាអាជីពពិតប្រាកដនោះ​ទទួលបានការ ពេញចិត្តនិងគាំទ្រយ៉ាងច្រើនពីសំណាក់សិល្បករកម្ពុជា ព្រោះមានបុគ្គលខ្លះបានជ្រកក្រោម ស្លាក”តារា”នេះទៅ ប្រព្រិត្តិទង្វើស្មោកគ្រោក មិនក្វល់ពីការប៉ៈពាល់ដល់តម្លៃសិល្បៈរបស់ខ្មែរនោះទេ៕

RELATED ARTICLES