ភ្នំពេញ៖ពេជ្រ សោភា បានធ្វើការព្រមានចំៗទៅលើអនាគតស្វាមីនាងលោកឆឹម សក្កដា ថាបើគ្មានពេលវេលាគ្រប់គ្រាន់ជាមួយនាងទេ នោះមិនចាំបាច់បន្ដស្នេហាទៀតឡើយពោលគឺដើរផ្លូវរៀងៗខ្លួនកុំឲ្យខាតពេលវេលា។តារាហង្សមាសរូបនេះបានធ្វើការដាស់តឿនដល់លោកសក្កដា កាលពីថ្ងៃទី២៣ កក្កដា ដោយប្រយោលថា”បើមិនអាចទៅមុខជាមួយគ្នាបានទេ ប្ដូរឈ្មោះជាមិត្តភក្ដិវិញទៅ ទោះយើងបែកគ្នាតែយើងអាចរាប់អានគ្នា យើងទាំងពីរប្រហែលជាមិនមែនជាគូនិងគ្នាទេ មិត្តភាពល្អ បងប្រុសល្អ កុំចងគ្នាទាំងដែលយើងគ្មានពេលឲ្យគ្នា ចងចាំ”។
ការដាក់ចំៗរបស់ពេជ្រ សោភា កណ្ដាលមុខលោកឆឹម សក្កដា បែបនេះក្រោយពីមុននេះនាងមានបញ្ហាសុខភាព ព្រោះតែជំងឺចាស់ឈាមស ស៊ីឈាមក្រហម ធ្វើទុក្ខសារជាថ្មីទើបនាងចេញចូលពេទ្យជាញឹកញាប់ពោលគឺលេបថ្នាំផង ឡើងឆាកផង។ប៉ុន្ដែលោកសក្កដា បែជាមិនបានមកមើលថែនាងដោយផ្ទាល់ ឬជូនទៅពេទ្យនោះទេ ព្រោះសម្អាងថាលោករវល់ថតភាពយន្ដរហូតដល់យប់ជ្រៅ ទៅមិនទាន់ ឬមិនអាចខកខានការងារដែលត្រូវបំពេញទើបសោភា ចេញសារជាបន្ទាន់ដាស់តឿនឲ្យលោកសក្កដា ថាបើរវល់តែរហូតបែបនេះគូរណាស់តែកុំបន្ដស្នេហាមួយនេះទៀតអី។
លោកឆឹម សក្កដា ថ្លែងសារពីចម្ងាយទាំងបែបតូចចិត្តថា”ធ្វើការស្រុកឆ្ងាយ ហាលក្ដៅ ក៍ដើម្បីរកប្រាក់ទៅដណ្ដឹងអូន តែអូននៅតែមិនយល់ ចង់ជិះសេះ ឬជិះពូ?”។
Fan ទាំងសងខាងរបស់គូស្នេហ៍តារា១គូនេះមើលឃើញថាពេជ្រ សោភា -ឆឹម សក្កដា ពិបាកបន្ដស្នេហាទៅមុខទៀតណាស់ បើពួកគេនៅតែខ្វែងគំនិតគ្នាបែបនេះជាបន្ដទៀត ព្រោះសោភា ចង់ឲ្យគូដណ្ដឹងមានពេលវេលាឲ្យនាងគ្រប់គ្រាន់ពិសេសពេលនាងឈឺត្រូវការមនុស្សជាទីស្រលាញ់មើលថែនាងដោយផ្ទាល់ដៃ ប៉ុន្ដែលោកសក្កដា បានបន្ទោសនាងថាមិនយល់ពីការងារលោកជាតារាសម្ដែងម្នាក់ហើយលោកប្រឹងរកលុយទាំងយប់ថ្ងៃ អត់ហ៊ានឈប់សម្រាកនោះព្រោះតែសន្សំលុយមកដណ្ដឹងអូនភា នេះឯង តែហេតុអ្វីអូនមិនគិតដល់បងខ្លះផង?
ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺក្រោយអ្នកទាំងពីរក្លាយទៅជាគូដណ្ដឹងគ្នាទើបតែបានជាង៨ខែ ប៉ុណ្ណោះ តែពេលនេះចំណងស្នេហាហាក់មិនសូវចុះសម្រុងគ្នាទៅហើយ។សោភា បានប្រកាសថានាងចង់រៀបការនៅឆ្នាំ២០២៣ តែលោកសក្កដា ថាNo ព្រោះលោកមិនទាន់បានត្រៀមរៀបចំខ្លួន ទើបធ្វើឲ្យពិធីអាពាហ៍ ពិពាហ៍ របស់ពួកគេត្រូវជាប់គាំង ក្នុងនោះក៍មានបញ្ហាមិនត្រូវគ្នានូវចំណុចផ្សេងទៀតគឺតារាហង្សមាសចង់រៀបការធំដូចតារាល្បីៗផ្សេងទៀត តែលោកសក្កដា ថាបើការមែនធ្វើត្រឹមតែ១០តុប៉ុណ្ណោះ ពោលគឺលោក ហាក់ដូចជាខ្ទាស់ចិត្តសោភា ជាបន្ដបន្ទាប់តែម្ដងទើបចុងក្រោយនេះសោភា ចេញសារព្រមានជាចំហទៅលើម្ចាស់ចិត្តហើយនាងថែមទាំងលេង១ក្បាច់ទៀតដូចជាងាកទៅស្អិតល្មូតជាមួយលោកឆន សុវណ្ណារាជ ដូចជាគូស្នេហ៍ទៅវិញ។ដោយឡែកសម្រាប់ថ្នាក់ដឹកនាំហង្សមាស និងតារាស្និតសោភា មួយចំនួននៅផលិតកម្មធំនេះពួកគេនៅតែមិនជឿរថាសោភា និងសក្កដា គឺភ្ជាប់ពាក្យជាមួយគ្នាមែនទែននោះទេ ដោយលើកឡើងថាអត់ត្រៀមចងដៃអ្នកទាំងពីរឡើយ ខណៈដែលស្វាមីអ្នកនាងចន ច័ន្ទ លោកហេង ឡុង ធ្លាប់សន្យាថានឹងចងដៃ៥ពាន់ដុល្លារ បើសោភា និងសក្កដា ហ៊ានរៀបការជាមួយគ្នាមែន។
ពេជ្រ សោភា ប្រសិនបើនាងចែកផ្លូវជាមួយកលោកឆឹម សក្កដា ទៀតនោះតារាវ័យ៤០ឆ្នាំ រូបនេះប្រាកដជាត្រូវបានគេចាត់ចូលជាតារាដែលជោគជ័យតែអាជីពចម្រៀង តែស្នេហាសូន្យជាមិនខាន ព្រោះនាងធ្លាប់ប្រេះឆាស្នេហា២លើកមកហើយនោះគឺបានផ្ដាច់ពាក្យជាមួយអតីតគូដណ្ដឹងប្រុសសង្ហារនៅអាមេរិកទាំងចម្រូងសម្រាស និងចុងក្រោយលែងលះគ្នាជាមួយទាហានអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ។ប៉ុន្ដែសោភា មិនដែលបង្ហាញពីការឈឺចាប់ដោយសារតែស្នេហាឡើយ ព្រោះនាងផ្ដោតលើការគ្រួសារនិងការងារជាជំហ៊ានទី១ ខណៈដែលរឿងស្នេហាជាជម្រើសបន្ទាប់។សោភា ធ្លាប់ប្រកាន់ជំហស្រដៀងអ្នកនាងម៉េង កែវពេជ្ជតា ថាសម័យនេះហើយខុសម្ដង មិនមែនសុខ១ជីវិតនោះទេ គឺអាចរៀបចំគូជីវិតម្ដងទៀតទាល់តែត្រូវ។សម្រាប់អ្នកគាំទ្រសោភា មិនចង់ឃើញនាងនិងលោកសក្កដា ផ្ដាច់ស្នេហាកណ្ដាលទីឡើយ ហើយពួកគេសង្ឃឹមថាអ្នកទាំងពីរនឹងផ្សះផ្សារស្នេហាជាថ្មីឲ្យបានដូចដើមវិញជាមិនខានព្រោះគូស្នេហ៍តារា១គូនេះបានស្វែងយល់ចិត្តគ្នាដល់ទៅជាង៦ឆ្នាំឯណ្ណោះទើបក្លាយទៅជាគូណ្ដឹងគ្នា៕