ភ្នំពេញ៖ក្រុមស្រីស្អាតបវរកញ្ញាចំនួនដល់ទៅ៣៥ រូប នៃកម្មវិធីMiss Universe Cambodia 2023(MUC 2023) ទាំង៣៥រូប បានបង្ហាញខ្លួនដ៍គូរឲ្យភា្ញក់ផ្អើលលើឆាកទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ នាំឲ្យFan ស្រែកហ៊ោយ៉ាងកងពេញឆាករំពងតែម្ដងដើម្បីលើកទឹកចិត្តដល់Idols របស់ពួកគេរៀងៗខ្លួន។បវរកញ្ញាទាំងនោះមានទាំងតារាបង្ហាញម៉ូដអាជីព ,តារាសម្ដែង ,ពិធីការិនីនិងនិស្សិត ព្រមទាំងបុគ្គលិកមកពីបណ្ដារក្រុមហ៊ុនផ្សេងៗផងដែរ ហើយអ្វីដែលចម្លែកជាងឆ្នាំមុនៗនេះអ្នកគ្រប់គ្រងកម្មវិធីMiss Universe Cambodia 2023 លោកអ៊ិន សុភិន ថែមទាំងបានបើកឱកាសឲ្យបេក្ខភាពដែលជាភេទទី៣ ចូលរួមប្រកួតលើវេទិការដ៍អស្ចារ្យនេះផងដែរ ដើម្បីចម្រាញ់យកបេក្ខភាពចំនួន៣៥ រូបតំណាងឲ្យខេត្តក្រុងទាំងឡាយយកមកប្រកួតលើឆាកបាយ័នដែលមានការចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះកពីទស្សនិកជន។
លោកអ៊ិន សុភិន ដែលធ្លាប់ដឹកនាំកម្មវិធីប្រកួតMiss Grand Cambodia កន្លងមក និងពេលនេះទទួលបានសិទ្ធិផ្ដាច់មុខរៀបចំMiss Universe Cambodia 2022 នោះបានឲ្យដឹងថាលោកពិតជាមានក្ដីរីករាយនៅពេលដែលបានសិទ្ធិរៀបចំកញ្ញាចក្រវាឡ នារដូវកាលថ្មីឆ្នាំ២០២៣ នេះ។លោកថាក៍ពេញចិត្តនូវការផ្ដល់ឱកាសរបស់Miss Universe បើកឲ្យបេក្ខភាពជាបវរកញ្ញាភេទទី៣ ចូលរួមប្រកួតមួយនេះ ដែរព្រោះប្រៀបដូចជាការលើកកម្ពស់វិស័យយេនឌ័រ និងគោរពភេទផ្ទុយ ដែលពួកគាត់ចង់ក្លាយទៅជាបវរកញ្ញា ដោយអាចប្រកួតជាមួយបវរកញ្ញាដ័ទៃទៀតយ៉ាងពេញទំហ៊ឹង។
ម្ចាស់ផលិតកម្មមហាហង្សរូបនេះអះអាងទៀតថាការប្រកួតនេះមានណៈកម្មាការជំនាញដាក់ពិន្ទុយ៉ាងសុក្រិតបំផុតហេតុនេះបើសិនជាម្ចាស់មកុដធ្លាក់ទៅលើបវរកញ្ញាភេទទី៣ នោះលោកយល់ថាមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ ព្រោះជាការកាត់សេចក្ដីរបស់គណៈកម្មាការដើម្បីសម្រិតសម្រាំងយកបេក្ខភាពដែលសាកសមបំផុតតំណាងឲ្យកម្ពុជាទៅប្រកួតលើវេទិការអន្ដរជាតិខងមុខនេះដែលមានដល់ទៅបេក្ខភាពមកពីជាង៩០ ប្រទេសឯណ្ណោះចូលរួមប្រកួត។លោកសុភិន រំពឹងថាMiss Universe Cambodia 2023 នេះនឹងមានការសម្រិតសម្រាំងជាពិសេសដើម្បីស្វែងរកឲ្យទាល់តែឃើញនូវម្ចាស់មកុដដែលសាកសមបំផុតសម្រាប់អ្នកតំណាងកម្ពុជាទៅបង្ហាញខ្លួនលើឆាកអន្ដរជាតិនោះ ខណៈដែលបន្ទាប់ពីបេក្ខភាពទាំង៣៥ រូបបង្ហាញខ្លួនជាផ្លូវការនូវការពាក់ឈៀងនៅរាត្រីថ្ងៃទី២៨ កក្កដា នេះហើយការប្រកួតយ៉ាងស្វិតស្វាញនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៣ ខាងមុខនេះតទៅ៕