Wednesday, November 20, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ល្បីចង់រៀបការ ២០២៤

អ៊ីវ៉ា ៖ល្បីចង់រៀបការ ២០២៤

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា នៅតែចង់បណ្ដើរសង្សារលោកលី សេងហួរ បែប​លឹបលៗ​តទៅ​ទៀត ព្រោះខ្លាចរំខានដល់អាជីពចម្រៀងរបស់នាង ប៉ុន្ដែសកម្មភាពទាំងនេះ​ត្រូវ​បានម្ចាស់ក្លឹបបាល់ទាត់​សៀម​រាប យូណាយធីត បដិសេធ ព្រោះតាមព័តមានថា​លោក​សេងហួរ មានចេតនាចង់បើកស្នេហាមួយនេះជាចំហ ក្រោយធុញទ្រាន់រឿងលាក់​លៀម​អស់​រយៈពេលជាង៧ឆ្នាំកន្លងមក។ចំពោះការដែលម្ចាស់ក្លឹបបាល់ទាត់វ័យក្មេងរូបនេះមិនត្រូវការសាងស្នេហាដោយលាក់លៀមតទៅទៀតនោះដោយសារតែលោកមិនចង់ឲ្យប្រុសដ៍ទៃទៀត​តាមញ៉ែស្រីនាថ ព្រោះថាពេលនេះនាងមានម្ចាស់ចិត្តទៅហើយមិន​មែននៅ​ទំនេរ​ទេ។ប្រភព​បានឲ្យដឹងថាចាប់ពីពេលនេះតទៅពេលអ៊ីវ៉ា ទៅចូលរួមកម្មវិធីអ្នកសិ​ល្បៈ​រួមអាជីព​លោក​​ហួរ នឹងចេញមុខរួមគ្នាជាមួយតារាសាច់សខ្ចីរូបនេះឲ្យបានកាន់តែច្រើន តែស្រីនាថ បែជាហាក់​នៅ​តែ​ចង់​រារែកចិត្តសំណើររបស់គូស្នេហ៍មួយនេះព្រោះមិនចង់ឲ្យគេថានាង​ត្រូវសង្សារ​តាមស្អិត​ពេក​នោះទេ បើទោះជា​លោក​ហួរ មិនមែនជាបុរសប្រចណ្ឌហួងហែងនាងក្ដី។

 តាមព័តមានពីតារាដែលជិតស្និតអ៊ីវ៉ា បានបង្ហើបថាអ្នកចម្រៀងវ័យ៣១ឆ្នាំរូបនេះមាន​ភាគ​រយខ្ពស់​ក្នុងការ​រៀប​ការ​ជាមួយលោកលី សេងហួត នៅឆ្នាំ២០២៤ ខាងមុខនេះ ដែល​ចំ​ណុចសំខាន់នោះមិនមែនតែឪពុកស្រីនាថ លោកអ៊ូ វ៉ាវ ដែលចង់ឃើញកូនស្រីលោក​ក្រាប​ផ្ទឹមនៅពេលនោះទេ តែឪពុកម្ដាយខាងប្រុសដែលគេដឹង​ថាជា​អ្នកមាន​ទ្រព្យស្ដុកស្ដមនោះ​ក៍​ចង់ឲ្យលោកហួរ រៀបការនៅឆ្នាំក្រោយនេះដែរ ព្រោះថាកាលពីថ្ងៃទី២៥ ឧសភា  ឆ្នាំ២០២៣ ប្អូនប្រុសម្ចាស់ក្លឹបបាល់ទាត់រូបនេះគឺលោកលី សេងថៃ ក៍បានការប្រពន្ធមុនបងប្រុសរបស់​គេ​ទៅ​ហើយហេតុនេះនៅឆ្នាំ២០២៤ នេះគឺត្រូវដល់វេនលោកហួ វិញម្ដង បន្ទាប់មានព័តមានថា​លោក​​និងអ៊ីវ៉ា បានក្លាយ​ទៅជាគូដណ្ដឹងនិងគ្នាទៅហើយតាំងពី​មុនអ្នកទាំងពីរបណ្ដើរគ្នាឡើង​សែន​​កួចចងដៃថ្ងៃមង្គលការប្អូនលោកហួរ ម្លេះ។ប្រសិនបើគ្មានអ្វីប្រែប្រួលទេអ៊ីវ៉ា នឹងក្លាយ​ទៅជា​ភរិយាស្របច្បាប់របស់លោកសេងហួរ នៅឆ្នាំ២០២៤ ដែលដំណឹងនេះច្បាស់ណាស់ថា​នឹងធ្វើ​ឲ្យលោកវ៉ាវ ពេញចិត្តស្ដូកតែម្ដង ព្រោះថាបំណងរបស់លោក​គឺបាន​សម្រេច ខណៈ​ដែល​​ស្រី​នាថ បាន​គេចវែសពីការចូលរោងការនៅដើមឆ្នាំ២០២៣ ធ្វើឲ្យឪពុកនាង​មិនពេញ​ចិត្តនោះទេ ព្រោះ​​​តែផែនការណ៍លោកចង់បានកូនប្រសារមកជំនួសដៃ​ជើងលោកក្នុង​ការជូន​ស្រីនាថ ឲ្យទៅ​ច្រៀងសម្ដែងនៅឆាកតន្រ្ដីទាំងឡាយនោះនៅតែជាបន្ទុកដល់លោកដដែល តែឆ្នាំក្រោយនេះ​ស្រីនាថ អស់​លែសក្នុងការដោះសារជាមួយឪពុកទៀតហើយ។

 អ៊ីវ៉ា លើកទូរស័ព្ទហើយក៍ចុចផ្ដាច់វិញកាលពីពេលថ្មីៗនេះ​ទើបមិនអាចសួរនាំនាង​ពី​គម្រោ​ងដឹកដៃលោកលី សេងហួរ ចូលរោងការនៅឆ្នាំ២០២៤ នេះបានឡើយ។តែលោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅ​ពេល​ដែលកូនស្រីរៀបការប្ដីហើយរូបលោកមិនខ្លាចថាកូនធ្លាក់កូដ គេលែងគាំទ្រអីនោះទេ ព្រោះតែលោកយល់ថា​តារា​ល្បីឬមិនល្បីគឺនៅ​លើ​សម្ថ​ភាព មិនមែនមានប្ដីឬនៅលីវឡើយ។លោកវ៉ាវ ហៅចន្ថា ធ្លាប់បង្ហើបថាលោកមិន​ប្រកាន់ថា​ប្ដីកូនស្រីទាល់តែជាបុរសអ្នកមាន ឬក្រនោះទេ ពោលគឺឲ្យតែបុរសនោះនៅលីវ គ្មានប្រពន្ធកូន​ហើយ​កូនស្រីលោកពេញចិត្តនោះលោកនឹងពិនឹត្យតាមក្រោយនាង។ប៉ុន្ដែពេលនេះអ្វីៗបានបញ្ជាក់ច្បាស់ថា​អនាគត​ស្វាមីអ៊ីវ៉ា គឺជាកូនសេដ្ឋី ហេតុនេះថ្ងៃក្រោយបើស្រីនាថ មិនឡើងឆាក​តន្រ្ដី​សកម្មដូចពេលនេះក៍នាងរស់​នៅ​ដោយ​សុខសាន្ដនិងចាយលុយមិនចេះអស់ឡើយ។

 ក្រៅពីអ៊ីវ៉ា តារាដែលលេចសញ្ញាមានស្នេហ៍ថ្មីនៅឆ្នាំ២០២៣​ នេះមានដូចជានាងហ៊ិន ច័ន្ទនីរ័ត្ន ,សុខ សោម៉ាវត្តី និងណា សាឌី ជាដើមដែលមានខ្លះហ៊ានបង្ហាញចំហខ្លះទៀតខ្លាច។​ប្រភព​បានឲ្យដឹងថាក្រុមកីឡាករបាល់ទាត់​សៀមរាប យូណាយធីត ភាគច្រើនបានគោរពអ៊ីវ៉ា ប្រៀបបានដូចជាម្ចាស់ក្លឹបបាល់ទាត់មួយនេះ ទៅហើយ​ទោះ​ជានាងមិនទាន់​ក្លាយទៅជា​ភរិ​យា​​របស់លី សេងហួរ ក្ដី ប៉ុន្ដែជារៀងរាល់ការប្រកួតធំៗនិងព្រឹត្តិការណ៍ទាំងឡាយ​របស់ក្លឹប​បាល់​ទាត់មួយនេះនាង​តែង​តែមាន​សកម្មភាពទៅច្រៀងសម្ដែងនិងជូនកាលទៅទស្សនា​ជា​មួយ​ម្ចាស់​ក្លឹប​ដោយរីក​រាយ​។ស្រីនាថ ធ្លាប់វាចាថាចិត្តនាងពីមុនចង់ក្លាយទៅ​ជាកីឡាករ​ប្រ​ភេទកីឡាណាមួយ តែចុង​ក្រោ​យ​​​បែជាធ្វើតារាចម្រៀង ប៉ុន្ដែយ៉ាងណាគូស្នេហ៍របស់​នាងគឺ​ជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡា តែពេលនោះ​ទោះ​ជាFan ឈ្លេចសួរនាងថាបុរសនោះជាអ្នក​ណាក៍នាងមិនប្រាប់​ជាដាច់​ខាត​។ប៉ុន្ដែនៅពេលបែក​ធ្លាយរឿង​ស្នេហា​នៅ​ពាក់កណ្ដាលឆ្នាំ​២០​២៣ ទើបគ្រប់គ្នាដឹងថាអនាគតស្វាមីអ៊ីវ៉ា គឺជាលោកលី សេងហួរ ម្ចាស់ក្លឹប​បាល់​ទាត់ដ៍​ធំមួយ​នេះ​នៅសៀមរាបនេះឯង។នៅមិនទាន់ដឹងច្បាស់ថាមង្គលការរបស់អ៊ីវ៉ា បើរៀបចំ​នៅឆ្នាំ​២០​២៤ ខាង​មុខ​នេះ​មែន ថានឹងធ្វើនៅស្រុកកំណើតនាងនៅខេត្តកំពង់ស្ពឺ ឬរៀបចំនៅ​ខេត្ត​សៀម​រៀប​ទឹកដីគូស្នេហ៍​របស់នាង​ឡើយ៕

RELATED ARTICLES