Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកអត្រាអត់ ការងារធ្វើ ​នៅ​សហរដ្ឋអាមេរិក​ កើនឡើង ​ដល់​២៤៧.០០០នាក់​

អត្រាអត់ ការងារធ្វើ ​នៅ​សហរដ្ឋអាមេរិក​ កើនឡើង ​ដល់​២៤៧.០០០នាក់​

សហរដ្ឋអាមេរិក៖ បរិមាណ​ជន ជាតិអាមេរិកកាំង ​ដែលដាក់ ពាក្យ​​សុំ​ការ​ជួយ ​ទំនុក​បម្រុង​ ចំពោះការ អត់ការងារ ធ្វើ​បានកើន ឡើងដល់ ​២៤៧.០០០នាក់​ ប្រសើ​រជាង​ ការ​រំពឹង ទុក​នៃទីផ្សារ ។

ក្រសួងការងារ​ សហរដ្ឋអាមេរិក ​បាន​ថ្លែងកាល ពី​ថ្ងៃព្រហស្បត្តិ៍​ថា ​នៅក្នុង​សប្តាហ៍ ​​ដែល​បញ្ចប់​ នៅថ្ងៃទី​៧​មករា​ តួលេខ​ ដែលគេបាន​កែតម្រូវថ្មី​តាម​ រដូវកាល ​ត្រូវបានគេ អះអាងថា ​អ្នកអត់ ការងារ​គឺ មាន​ចំនួន​ ២៤៧.០០០នាក់​ កើនឡើង​ ១០.០០០នាក់​ធៀប នឹង​កម្រិត​នៃការ​ កែ​សម្រួល​កាល ពីសប្តាហ៍មុន ។

តួលេខនេះគឺ​ ប្រសើរ ជាង​ការ ​រំពឹងទុក​នៃទីផ្សារ​ ប្រមាណជា​ ២៥៥.០០០នាក់ ​ទៅ​ទៀត ។ ​ក្រសួង​ការងារ​ បាន​ថ្លែងថា ​នេះជាការ​កត់សម្គាល់​ នូវក្នុងអំឡុង​ ពេល​៩៧​ សប្តាហ៍​ជាប់ៗ គ្នា​ដែលគេអះ អាង​កាលពី មុន​ថា​ស្ថិត ក្រោម៣០ម៉ឺន នាក់​ ដែលជា​ចំណុច គោលមួយ សម្រាប់ ​កំណើន ការងារ ពិត​ឬ​ការ ​ខាតបង់​ នៅក្នុង​វិស័យ​ សេដ្ឋកិច្ច​ ។

ទន្ទឹមនិងនេះ​ តួលេខ​ថ្មី​ដែល​ បានកែសម្រួល​ តាមរដូវធានា បាននូវ​អត្រា អត់​ការងារ​​ធ្វើ​ ដែលបញ្ចប់ ថ្ងៃទី​៣១​ធ្នូ​បានធ្លាក់ចុះ​២៩.០០០នាក់​ពី​ សប្តាហ៍មុន ២.០៨៧.០០០នាក់ ។

ទោះជាយ៉ាងណា ​ក្រសួងការងារ​បាន ​បញ្ជាក់កាលពី ដើមខែនេះ ថា​បញ្ជីប្រាក់ ខែ​សរុប​បាន កើនឡើង​១៥៦.០០០នាក់ក្នុងខែធ្នូ​និ​ងអត្រាអត់ ការងារ​ធ្វើ ​បាន​កើន ឡើងពី​៤,៦% ​ទៅ​៤,៧% ​ក្នុងខែវិច្ឆិកា​។

RELATED ARTICLES