ភ្នំពេញ៖នៅក្នុងពិភពសិល្បៈតារារឿងស្នេហារបស់តារាគឺប្រៀបបាននៅមាត់ជ្រោះព្រោះប្រឈមហានិភ័យ ហើយងាយធ្លាក់រអិលខ្លាំងណាស់ ហើយបើមានករណីប្រេះឆា ពួកគេក៍មិនទុកបេះដូងឲ្យនៅទំនេរយូដែរពោលគឺច្រើនតែភ្ជាប់ស្នេហ៍ថ្មីភ្លាមៗតែម្ដង។សម្រាប់ចុងឆ្នាំ២០២៣ នេះគេកត់សម្គាល់ថាមានតារា៣ដួងបានបង្ហាញស្នេហ៍ថ្មីរៀងៗខ្លួនតែ១ប្រាវក៍សម្រេចចិត្តសាងស្នេហ៍ដោយមិនបើកចំហវិញ ទើបមានការសង្ស័យថាស្នេហារបស់ពួកគេមិនទាន់ច្បាស់លាស់ដែលអាចឈានទៅរកជីវិតអាពាហ៍ ពិពាហ៍ និងគ្នាបានឡើយ។
១៖ពេជ្រ សូលីកាៈអ្នកមេម៉ាយកូន១តែរាងនៅអេមនាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានបង្ហាញគូស្នេហ៍ថ្មី១ប្រាវក្រោយពីនាងចែកផ្លូវជាមួយអតីតគូដណ្ដឹងលោកគឹម ហាន កាលពីខែកក្កដា ឆ្នាំ២០២២ និងជម្រះមន្ទិលស្នេហ៍ជាមួយកូនមន្រ្ដីធំផ្កាយ២លោកថុល សុភិទិ តាមរយៈការកៀកកើយបុរសម្នាក់ក្រៅរង្វង់សិល្បៈហើយនាងបានបញ្ចេញភាពផ្អែម ល្ហែមស្នេហ៍តាមIG តែ១ឆាវក៍បាត់ទៅវិញឈឹងតែម្ដង ។សកម្មភាពបែបនេះបញ្ជាក់ថានាងស្រីពេជ្រ និងប្រុសនោះមិនទាន់ច្បាស់លាស់ជាមួយគ្នានោះទេ ប៉ុន្ដែអាចស្ថិតក្នុងតំណាក់កាល់ស្វែងយល់ចិត្តគ្នានៅឡើយ ហើយដើម្បីកុំឲ្យប៉ៈពាល់អាជីពចម្រៀងទើបពេលនេះស្រីពេជ្រ លែងហ៊ានបញ្ចេញស្នេហាជាមួយប្រុសនោះដោយបើកចំហទៀតហើយ។ប្រភពបានឲ្យដឹងថាសូលីកា នៅតែមានជម្រើសស្នេហ៍ច្រើនហើយក្នុងនោះមន្រ្ដីធំៗខ្លះក៍តាមឆ្វែលនាងមិនឈប់ឡើយ តែសូលីកា ចង់សាងស្នេហ៍ដោយគ្មានរងសម្ពាធហេតុនេះគេជឿរថានាងនឹងមិនដើរលើផ្លូវធ្វើជាជំទាវលាក់មុខដូចអតីតកាលម្ដងទៀតឡើយ។
២៖ហ៊ិន ច័ន្ទនីរ័ត្នៈបើនិយាយពីការប្រេះឆាស្នេហាគឺសឹងតែជារឿងធម្មតាទៅហើយសម្រាប់ហ៊ិន ច័ន្ទនីរ័ត្ន ព្រោះញឹកញាប់ពេក តែកាលពីចុងឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនិងរឿងគេបង្អាប់ថាប្រុសរូបសង្ហារលោកសេង មង្គល(ហូរ ប៉ូសេង)អស់និស្ស័យស្នេហាជាមួយនាងហើយទៅភ្ជាប់ស្នេហ៍ថ្មីជាមួយអ្នកមេម៉ាយទ្រព្យស្ដុកនោះទើបនាងច័ន្ទនីរ័ត្ន បង្ខំចិត្តបង្ហាញម្ចាស់បេះដូងថ្មីនោះគឺលោកគ្រូពេទ្យវ័យក្មេងលោកសុវណ្ណារិទ្ធ ក្រោយអ្នកទាំងពីរបានភ្ជាប់ស្នេហ៍ដោយមិនបើកចំហតាំងពីឆ្នាំ២០២០។ច័ន្ទនីរ័ត្ន ធ្លាប់បានទៅដើរកម្សាន្ដរឹតចំណងស្នេហាជាមួយលោកសុវណ្ណារិទ្ធ នៅប្រទេសបារាំង និងថៃ ជាដើម តែចុងក្រោយនេះនាងបែជាលែងហ៊ានបង្ហាញស្នេហ៍ថ្មីនេះជាសាធារណៈទៀត ទើបធ្វើឲ្យមានការបារម្ភពីFan នាងថាខ្លាចតែស្រីស្រស់ធ្មេញចំពើសរូបនេះដើរជាន់ដានចាស់ម្ដងទៀត។ប៉ុន្ដែច័ន្ទនីរ័ត្ន ជានារីម្នាក់ដែលមិនធ្លាប់បង្ហាញឲ្យគេឃើញថានាងឈឺចាប់ព្រោះបែកបាក់ស្នេហាម្ដងណាឡើយ ខណៈដែលអ្នករួមអាជីពបានដឹងសឹងគ្រប់គ្នាថាបុរសដែលអាចយកបានបេះដូងនាងទាល់តែជាប្រុសក្មេងនិងរូបសង្ហារទើបទៅរួច បើប្រុសចំណាស់ទោះជាមានលុយដុល្លារក្រាស់ក្ដី ក៍មិនប្រាកដថានាងមិនបេតីដែរ។
៣៖សុខ សោម៉ាវត្តីៈអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះក្រោយលែងប្ដីជិត១០ឆ្នាំ នាងសារភាពថាមានមន្រ្ដីធំ និងអាណិកជនក្រៅស្រុកតាមចែចង់នាងរាប់មិនអស់ ប៉ុន្ដែវត្តី បានភ្ជាប់ស្នេហ៍ជាមួយកីឡាករបាត់ទាត់លី វ៉ាហេទ ដល់ទៅជិត៥ឆ្នាំក៍ចែកផ្លូវគ្នាកណ្ដាលទីទៅវិញ។សោម៉ាវត្តី និងវ៉ាហេទ រក្សារសិទ្ធិឲ្យគ្នារៀងៗខ្លួនមិនប្រាប់ពីមូលហេតុដែលពួកគេ មិនអាចបន្ដស្នេហាទៅមុខទៀតបាននោះទេ ខណៈដែលកាលពីពាក់កណ្ដាលឆ្នាំ២០២២ វត្តី លេចសញ្ញាថ្មីជាមួយថៅកែហាងថតរូបម្នាក់ដែលមានទ្រព្យមិនធម្មតា តែចំណងស្នេហាមួយនេះក៍មិនទាន់ឈានទៅច្បាស់លាស់ជាមួយគ្នាដែរ បើទោះជាបុរសកូនកាត់ចិនរូបនោះធ្លាប់កៀកកើយនាងនៅក្លឹបកម្សាន្ដនិងប្រកាសជាសាធារណៈថាលោកស្រលាញ់នាងពេញបេះដូងក៍ដោយ។ប្រភពបានឲ្យដឹងថាវត្តី ធុញទ្រាន់រឿងស្នេហ៍ប្រុសក្មេងដូចជាវ៉ាហេទ មិនអាចរក្សារចំណងស្នេហាបានយូអង្វែងទើបពេលនេះនាងបានប្ដូរចិត្តមកភ្ជាប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ម្ដង ហើយថៅកែចង់បញ្ចេញឲ្យគេគ្រប់គ្នាបានដឹង តែវត្តី ហាក់នៅស្ទាក់ស្ទើចិត្ត ព្រោះនាងធ្លាប់វាចាថាដោយសារតែនាងឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ម្ដងរួចទៅហើយ ហេតុនេះបើមានសង្សារថ្មីនាងចង់សាងស្នេហ៍ដោយលាក់លៀមវិញ អត់ចង់រៀបការលើកទី២ នោះទេ។យ៉ាងណាអ្វីដែលគូរឲ្យចាប់អារម្មណ៍ក្រោយប៉ៈស្នេហ៍លោកថៅកែនេះវត្តី ឡើងកាលីពជាថ្មីដូចជាពេលនេះនាងជិះរថយន្ដទំនើបJeep Rubicon ជាដើម៕