Sunday, July 13, 2025
Homeសន្ដិសុខសង្គមលេងបាល់វ៉ៃគ្នា វ៉ៃទាំងប៉ូលិស ជាប់ខ្នោះ៣

លេងបាល់វ៉ៃគ្នា វ៉ៃទាំងប៉ូលិស ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនដៃដល់ ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សា វាយ កញ្ចក់រថយន្តសមត្ថកិច្ច បណ្តាលឱ្យបែក កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច តារាងបាលទាត់ ខេមរា ផ្លូវលេខ 99R ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះ ឈ្មោះជា ថារាជ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរដឹកអនឡាញ មានលំនៅ ផ្ទះជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនដៃដល់ ឈ្មោះ ថា ឡុងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ នៅផ្ទះ មានលំនៅ ផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ រីឯជនដៃដល់ ២នាក់ទៀត ប្រឆាំងសមត្ថកិច្ច វាយកញ្ចក់រថយន្ត និងវាយសមត្ថកិច្ចរបួស ដោយមានចេតនាចង់វាយរំដោះជន សង្ស័យពី សមត្ថកិច្ច ក្នុងពេលប្រតិបត្តិការខាងលើ ទី១-ឈ្មោះសេង គ្រីហេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ មានលំ នៅ ផ្ទះគ្មានលេខ ភូមិបាក់ទូកសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងទី២-ឈ្មោះផល ស្រីជីង ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះ និង ជនសង្ស័យ បានលេងបាល់ទាត់ជាមួយគ្នា នៅត្រង់ចំណុចតារាងបាល់ទាត់ ខេមរា ស្ថិតនៅតាមផ្លូវលេខ 99R ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រួចកើតមានការឈ្លោះប្រកែកគ្នា ស្រាប់តែជន សង្ស័យបានវាយជនរងគ្រោះ មួយកែង និងបានយកស្បែកជើងក្រាមប៉ុង ធាក់មកលើជនរងគ្រោះ បណ្តាលឱ្យ របួសខ្នង និងដៃ រួចគេចខ្លួនបាត់។

បន្ទាប់មក ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ លុះទទួលបាន ពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ស្រាប់តែពេលនោះក្រុមគ្រួសារជន សង្ស័យ បានស្ទុះចេញមកប្រតាយប្រតប់ និងប្រើហិង្សាលើសមត្ថកិច្ចមួយរូប បណ្តាលឱ្យរងរបួស ព្រមទាំង វាយរថយន្តរបស់សមត្ថកិច្ច បណ្តាលឱ្យបែកកញ្ចក់ខាងឆ្វេងទៀតផង។ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ ខ្លួនជន សង្ស័យទាំង ៣នាក់ នាំយកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី តែម្តង៕

RELATED ARTICLES