Sunday, November 24, 2024
Homeនយោបាយលោកគឹម សុខ ថាបក្សកាន់អំណាច តាមអង្វរឲ្យចុះ ចូល ឲ្យតំណែងឧបនាយករដ្ឋមន្ត្រី

លោកគឹម សុខ ថាបក្សកាន់អំណាច តាមអង្វរឲ្យចុះ ចូល ឲ្យតំណែងឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ ដែលកំពុងរស់និរទេសខ្លួននៅប្រ ទេសហ្វាំងឡង់ បានអះអាងថា មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានតាមអង្វរលោក ឲ្យចុះចូល ដោយឲ្យតំណែងឧបនាយករដ្ឋមន្រ្តី ក្នុងគណៈ រដ្ឋ មន្រ្តីជំនាន់ថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ប៉ុន្តែលោកមិនព្រម ទើបបក្សកាន់អំ ណាច ប្រើច្បាប់ចោទប្រកាន់លោកប្រឆាំងនឹងការបោះឆ្នោត ដោយបានលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកហូត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល២០ឆ្នាំ ។

លោកគឹម សុខ បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “តាមអង្វរខ្ញុំឲ្យចូលមិនបាន បែរជាដកឈ្មោះខ្ញុំពីបញ្ជីបោះឆ្នោត រយៈពេល២០ឆ្នាំ។ តំណែងឧបនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលម៉ាណែត អន់ ពេកហើយ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ថា អ្នកដែលមកបញ្ចុះបញ្ចូលលោកជាច្រើនដងនោះ គឺអ្នកកាសែតមានឥទ្ធិពលម្នាក់ ដោយប្រើពាក្យ ថា សូម្បីតែតំណែងឧបនាយករដ្ឋមន្ត្រី ក៏មេធំពិចារណាផ្តល់ឲ្យលោកដែរ ក្នុងរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ លោកហ៊ុន ម៉ាណែត កូនប្រុសសម្ដេចហ៊ុន សែន បើលោកយល់ព្រមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែ លោកពិតជាមិនចាប់អារម្មណ៍ទាល់តែសោះនឹងតំណែងនេះ គឺលោកផ្ដោតតែការតស៊ូដើម្បីប្ដូរអំ ណាចផ្ដាច់ ការចេញ ដាក់ជំនួសដោយលទ្ធិប្រជាធិបតេយ្យ ។

 លោកគឹម សុខ បានមានប្រសាសន៍ថា “ខ្ញុំសូមមិនឆ្លើយច្រើនទេ ព្រោះខ្ញុំមិនចាប់អារម្មណ៍នឹងតួនាទី តំណែងពី គណបក្សប្រជាជន ឡើយ តែពិតជាមានមនុស្សព្យាយាមទាក់ទងខ្ញុំច្រើនដងមែន។ ជាការពិតទៅ អ្នកកាសែតដ៏ មានឥទ្ធិពលម្នាក់ ជំនួសមុខអ្នកកាន់អំណាច ដែលទាក់ទងមកខ្ញុំនោះ គាត់មិនបាននិយាយឲ្យចំថា បើខ្ញុំព្រមចុះ ចូល គេនឹងប្រគល់តំណែងឧបនាយករដ្ឋមន្ត្រី ឲ្យខ្ញុំទេ គាត់គ្រាន់តែនិយាយក្នុងសម្ដីដើមថា «សូម្បីតែតំណែង ឧបនាយករដ្ឋមន្ត្រី ក៏មេធំពិចារណាឲ្យលោកប្អូនដែរ ក្នុងរដ្ឋាភិបាលកូនគាត់ បើលោកប្អូនយល់ព្រម ចូលគណ បក្សប្រជាជន» ។ រឿងនេះ ខ្ញុំសូមបញ្ជាក់ខ្លីបែបនេះ ព្រោះខ្ញុំពិតជាមិនចាប់អារម្មណ៍ទាល់តែសោះ នឹងតំណែង របស់គណបក្សប្រជាជន ហើយខ្ញុំផ្ដោតតែការតស៊ូ ដើម្បីប្ដូរអំណាចផ្ដាច់ការចេញ និងជំនួសវិញដោយលទ្ធិប្រ ជាធិបតេយ្យ“ ។

ទោះបីជាយ៉ាងណា ឆ្លើយតបការអះអាងរបស់លោកគឹម សុខ ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ជាការប្រឌិតទាំងស្រុង របស់លោកគឹម សុខ ដើម្បីលើកតម្លៃខ្លួនឯង តែការពិត អ្នកវិភាគរត់ចោលស្រុក ដែលគាំទ្របក្សប្រឆាំងនិងនយោបាយមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រូបនេះ គ្មានតម្លៃអីសម្រាប់ឲ្យគណបក្សកាន់អំណាច ផ្ដល់តំណែងកំពូលនៅក្នុងគណៈរដ្ឋមន្រ្តីថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នោះទេ គឺសមាសភាពរាជរដ្ឋាភិបាលថ្មី គណបក្សបានរៀបចំរួចអស់ហើយ គ្មានតំណែងឧបនាយករដ្ឋមន្រ្តី សម្រាប់បុគ្គលរត់ចោលស្រុកនេះទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “គ្មានករណីនេះកើតឡើងទាល់តែសោះ ។ គណៈរដ្ឋមន្រ្តីថ្មី ក្នុងនេះ មានការបញ្ចេញបេក្ខជនដែលជានាយករដ្ឋមន្រ្តី អស់ហើយ ។ ដូច្នេះគ្មានត្រូវការជនក្រៅស្រុកអីយក មកចូល ទៀតទេ ហើយក៏គឹម សុខ ហ្នឹង មិនមានសមត្ថភាពអីមកអាចកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី បានដែរ ។ ដូច្នេះការលើកឡើងរបស់សាមីជនហ្នឹង វាគ្រាន់តែជាការលើកតម្កើងខ្លួនឯងតែប៉ុណ្ណោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាល អត់មានការគិតគូរពីរឿងនេះទេ ។ កុំថាដល់ទៅគិតគូរ វាអត់មានករណីនេះកើតឡើងជាដាច់ខាត គឺវាគ្មានសមត្ថ ភាពទេ ពីព្រោះយើងដឹងហើយ តាំងពីរត់ចោលស្រុក មកធ្វើវិភាគហ្នឹង គឺនិយាយផ្ទុយអំពីសភាព ការណ៍ពិត នៅកម្ពុជា ទាំងអស់ ។ ដូច្នេះហើយ វាគ្មានសំណូមពរអី ត្រូវការជនក្រៅស្រុក កាន់ជើងក្រុមឧទ្ទាមក្រៅស្រុកហ្នឹង យកមកដាក់ចូលក្នុងសមាសភាពនៃរាជរដ្ឋាភិបាលទេ ពីព្រោះសមាសភាពរាជរដ្ឋាភិបាល គេបានរៀបចំរួច រាល់សព្វគ្រប់អស់ហើយ ។ ដូច្នេះគ្មានត្រូវការអ្នកក្រៅមកចូលទេ“ ។

 លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយឲ្យចំ ដោយសារគាត់អត់តម្លៃហ្នឹងហើយ បានគាត់ ខិត ខំលើកតម្លៃខ្លួនឯង ។ ដូច្នេះអាពាក្យនិយាយឲ្យចេញថា គណបក្សប្រជាជន ចង់បានគាត់មកធ្វើនេះ ធ្វើនោះហ្នឹង វាគ្រាន់តែជាការលើកតម្លៃខ្លួនឯងតែប៉ុណ្ណោះទេ តែគណបក្សប្រជាជន អត់បានគិតគូររឿងនេះទាល់តែសោះ ហើយអ្វីដែលគាត់បញ្ជាក់ជំហរថា នៅតែតស៊ូដើម្បីប្ដូរអំណាចផ្ដាច់ការចេញ និងជំនួសវិញដោយលទ្ធិប្រជាធិប តេយ្យនោះ គឺត្រូវហើយ ពីព្រោះគាត់ហ្នឹងជាអ្នកលម្អៀងដើរតាមឧបាយកលរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ។ អ៊ីចឹងមេឧទ្ទាមក្រៅច្បាប់ មាននយោបាយ គឺថាខិតខំបន្តការប្រឆាំងនឹងរាជរដ្ឋាភិបាល រហូតលុះក្ស័យ ។ ឥឡូវ គាត់ទៅតាមមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិហ្នឹង លុះក្ស័យដែរហើយ ។ ដូច្នេះហើយ វាគ្មានបញ្ហាអី ក៏ប៉ុន្តែអានេះ វាគ្រាន់តែជាពាក្យខាងក្រៅរបស់គាត់ ក៏ប៉ុន្តែក្នុងគំនិតរបស់គាត់ហ្នឹង គាត់ចង់ចូលណាស់ ក៏ប៉ុន្តែវាខ្មាសអៀន វាគ្មានអ្នកណាត្រូវការ ទើបគាត់ប្រឌិតពាក្យហ្នឹង ដើម្បីលើកតម្កើងកិត្តិយសខ្លួនឯង ។ ក៏ប៉ុន្តែគ្មានអ្នកណាត្រូវ ការមនុស្សរបៀបហ្នឹងទេ ពីព្រោះមានប្រវត្តិមិនល្អ តាំងពីដើមមក“ ។

 គួរបញ្ជាក់ថា ការអះអាងរបស់លោកគឹម សុខ រឿងគណបក្សកាន់អំណាច តាមអង្វរឲ្យចុះចូលនេះ បានធ្វើឡើង ក្រោយដែលអ្នកវិភាគនិរទេសខ្លួននៅក្រៅប្រទេសរូបនេះ ត្រូវបាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតពិន័យចំនួន ១០លានរៀល និងដកហូតសិទ្ធិឈរឈ្មោះ ឲ្យគេ បោះឆ្នោត ២០ឆ្នាំ រួមជាមួយអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) នៅក្រៅប្រទេស ១៦នាក់ផ្សេងទៀត រួមមាន លោកសម រង្ស៊ី (២៥ឆ្នាំ) លោកស្រី មួរ សុខហួរ លោកអេង ឆៃអ៊ាង លោកហូរ វ៉ាន់ លោកនុត រំដួល លោកសោ ចាន់ដេត លោក គង់ សភា លោកឆាំ ឆានី និងលោកសេង ម៉េងប៊ុនរ៉ុង ជាដើម ពីបទធ្វើសកម្មភាព ណែនាំនិងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញឬធ្វើឲ្យខូចសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

 លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគាំទ្រការអនុវត្តច្បាប់របស់គណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការលុបឈ្មោះ ដកសិទ្ធិឈរឈ្មោះបោះឆ្នោត និងពិន័យជាប្រាក់ ដល់ពួក ប្រឆាំងនៅក្រៅប្រទេស ក្រុមលោកសម រង្ស៊ី និងលោកគឹម សុខ ខាងលើនេះ ។ ជាពិសេសលោកថា គណបក្ស ប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត គ្មានរឿងអីទៅយកមនុស្សដែលញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត បំផ្លាញ ការបោះឆ្នោត បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មកធ្វើការជាមួយទេ ។

 លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ហ្នឹងហើយ! ទៅយកមនុស្សបែបនេះមកធ្វើអី ។ គណបក្សប្រ ជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ដូច្នេះអត់មានយកសមាសភាពពីគណបក្សចាញ់ឆ្នោត ឬក្រុមឧទ្ទាមក្រៅ ច្បាប់ ដែលប្រឆាំងនោះ យកមកចូលទេ ដាច់ខាតអត់មានទេ ។ ដូច្នេះការដកសិទ្ធិបោះឆ្នោត និងពិន័យជាប្រាក់ នោះ អាហ្នឹងជាការត្រឹមត្រូវ ពីព្រោះ គ.ជ.ប គេអនុវត្តទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់ ។ ដូច្នេះខ្ញុំឯក ភាពទៅតាមគោលការណ៍ ការសម្រេចរបស់ គ.ជ.ប ដែលអនុវត្តទៅតាមច្បាប់ហ្នឹងឯង“ ៕ កុលបុត្រ

RELATED ARTICLES