Tuesday, November 19, 2024
Homeតារាខ្មែរស្រីស្អាតរ៉េត ស៊ូហ្សាណា ៖រកអត់បានបុរសសង្ហារ​ជំនួស​កូនលោកឧកញ៉ា?

ស្រីស្អាតរ៉េត ស៊ូហ្សាណា ៖រកអត់បានបុរសសង្ហារ​ជំនួស​កូនលោកឧកញ៉ា?

ភ្នំពេញ៖រយៈពេលជាងកន្លះឆ្នាំមកហើយដែលស្រីស្អាតរ៉េត ស៊ូហ្សាណា បង្ហាញអារម្មណ៍​ឯកា​ខ្លាំងពោល​គឺទោះ​ជានាងព្យាយាមទៅម្សាន្ដនៅបរទេសញឹកញាប់យ៉ាងណាក៍មិនហាក់មិនសូវរីករាយទាល់តែសោះ,តើហេតុអី្វទៅបានជាស្រីស្អាតប្រែប្រួលបែបនេះ?ការផ្លាស់ប្ដូររបស់នាងហ្សា​ណា នាពេលនេះច្បាស់ណាស់ថានាងលែង​ហ៊ាន​បង្ហាញ​សកម្មភាពស្អិតស្នេហ៍ជាមួយ​អ្នក​កំលោះសុវត្ថិ មុនីនាគ ដែលជាកូនលោកឧកញ៉ាព្រាប សុវត្ថិ ជាង៧ខែ​ទៅ​ហើយក្រោយ​លោកជំទាវឡុង ស្រីមុំ បានប្រកាសជាសាធារណៈថាកូនទី២របស់លោកស្រី​គ្មានពាក់ព័ន្ធស្នេ​ហា​ជាមួយស៊ូហ្សាណា ដូចគេសង្ស័យនោះទេ។ភរិយាលោកឧកញ៉ាព្រាប សុវត្ថិ រូបនេះ​បាន​ប្រាប់ថាចំពោះមូល​ហេតុដែលលោកស្រីចេញមុខនិយាយរឿងនេះគឺដោយសារតែមានបារម្ភខ្លាចនារីទាំងឡាយលែងហ៊ានស្រលាញ់មុនីនាគ តទៅទៀតព្រោះគេច្រឡំថា​កូនប្រុស​ជា​សង្សារ​ហ្សាណា អីចឹងលោកស្រីត្រូវតែជម្រះរឿងមួយនេះ។

ក្រោយការបញ្ជាក់​ច្បាស់ៗ​បែប​នេះរបស់លោកជំទាវឡុង ស្រីមុំ គេកត់សម្គាល់ថានាងហ្សាណា រក្សារភាព​ស្ងៀម​ស្ងាត់ គ្មាន​ប្រ​តិ​កម្មអ្វីទាំងអស់ ប៉ុន្ដែដំណើរកម្សាន្ដជាលក្ខណៈឯកជនរបស់ហ្សាណា ជាមួយមុនីនាគ ដូចពីមុន​មាន​ដូចជាពួកគេញាំអារហារ និងថតលេងក្បាច់រាំតាមTik Tok ជាមួយគ្នានោះ​ត្រូវបាន​កាត់​ផ្ដាច់ទាំងស្រុងតែម្ដង​ទើបទំនាក់ទំនងរបស់អ្នកទាំងពីរមិន​អាចវិលទៅដូចដើមជា​ដាច់​ខាត​។Fan របស់ហ្សណា ជាច្រើនបានដឹងថា​ស្រីស្អាត​ធ្មេញចំពើសរូបនេះ​មានជម្រើស​ស្នេហ៍ច្រើន ព្រោះបុរសមិនតិចនាក់ទេរងចាំចម្លើយស្នេហាពីនាង ហើ​យ​​ពួកគេចង់ឲ្យនាងមាន​ភាពក្លា​ហាន​​ហ៊ានបណ្ដើរគូស្នេហ៍ជាសាធារណៈទៅ ប៉ុន្ដែរហូតមកដល់ពេលនេះ​អតីត​បេក្ខ​ភាព​The Voice Cambodia រដូវកាលទី២រូបនេះនៅតែមិនព្រមបញ្ចេញមុខម្ចាស់ស្នេហ៍​ថ្មី​ដដែល បើទោះ​ជា​កាលពីដើមឆ្នាំ២០២០ នាងធ្លាប់បង្ហាញសញ្ញាមានគូស្នេហ៍តាមរយៈការ​កាន់​​ដៃ​ប្រុសម្នាក់​ដោយ​​បិតមុខប្រុស​នោះ​ក្ដី ប៉ុន្ដែតាំងពីពេលនោះមកហ្សាណា អត់ដែល​បញ្ចេញ​តម្រុយ​ស្នេហា​នាងជាថ្មីទៀតឡើយ។អ្វីដែលគូរឲ្យតក់សម្គាល់ក្រោយនាងឈ​ជើង​ក្នុងសិល្បៈរយៈពេលជាង៧ឆ្នាំមកនេះ​ពោលគឺសឹងតែគ្រប់​កម្មវិធី​ទាំង​អស់ហ្សាណា ត្រូវបានឪ​ពុកម្ដាយតាមនាងជាប់​ជា​ប្រចាំ ហេតុនេះហើយធ្វើឲ្យ​បុរសដែលចង់ចែចង់នាង​តាម​ផ្លូវកាត់​នោះគឺពិតជាមិនអាចនឹងទៅ​រួចនោះទេ។

 ប្រភពបានឲ្យដឹងថារ៉េត ស៊ូហ្សាណា អាចនឹងក្លាយទៅជាជំទាវភ្លាមប្រសិនបើនាងព្រម​ភ្ជាប់​ស្នេហ៍ជាមួយមន្ត្រីធំ​ណាម្នាក់ ឬឧកញ៉ាដែលតាមស្នេហ៍នាងនាពេលកន្លងមកនេះ តែ​ស្រីសស់រូបនេះសូម្បីតែទូរស័ព្ទក៍មិន​ត្រូវបាន​ម្ដាយនាងឲ្យនិយាយជាមួយបុរសណាក្រៅរង្វង់សិល្បៈផង និងមានព័តមានខ្លះថាក្រុមគ្រួសារនាងមិន​អនុញ្ញាត្តិ​ឲ្យហ្សាណា លេងសិ​ល្បៈជា​បន្ដ​ទៀត​នោះទេ ប្រសិនបើនាងប៉ៈរឿងអាស្រូវស្នេហាណាមួយនោះ ហេតុនេះបុរស​ដែលអាច​មានឱកាសចូលមកនែបនិត្យកាយ៉ាស្រីស្អាតជំនួសកូនលោកឧកញ៉ាព្រាប សុវត្ថិ នោះ​រហូត​មកដល់​ពេលនេះគេនៅតែមិនទាន់រកឃើញមុខដដែល។ប៉ុន្ដែការមានទ្រព្យសម្បត្តិយ៉ាងលឿនរហ័សរបស់នាងហ្សាណា ដូចជានាងត្រូវបានគប្រមាណថាមានទ្រព្យមិនក្រោម​កន្លះលាន​ដុល្លារ ដោយផ្ដោតលើការទិញបានផ្ទះ២ជុង រថយន្ដទំនើបម៉ាកJeep Rubicon និងហាង​សម្លៀក​​បំពាក់ជសដើមនោះអ្នកខ្លះនៅតែសង្ស័យថាស្រី​ស្អាតរូបនេះ​មិនមែនបេះដូង​ទំនេរ​នោះ​ទេ គ្រាន់តែនាងចង់លាក់បាំងរឿងស្នេហាប៉ុណ្ណោះ។

តែតាមប្រភពពីតារាជិតដិតហ្សាណា បង្ហើបថានារីធ្មេញចំពើសរូបនេះក្រុមគ្រួសារនាងមាន​ជីវភាពធូធារតាំងពី​មុននាងលេងសិល្បៈម្លេះ ហើយ​ការរកប្រាក់ចំណូលពីការច្រៀងសម្ដែងរបស់បូកនិង​ស្ពតពាណិជ្ជកម្មធំៗនោះ​គេ​ជឿរ​ថានាងពិតជាអាចសល់លុយរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗមែន ហេតុនេះបើដាក់ការ​សង្ស័យ​ថានាងមានគូ​ស្នេហ៍​ជួយ​​ឧបត្ថម្ភនៅក្រោយខ្នងនោះ មិនទាន់មានភស្ដុតាងគ្រប់គ្រាន់សម្រាប់​ដាក់​បន្ទុកលើ​ស្រីស្អាតរូបនេះឡើយ។

 រ៉េត ស៊ូហ្សាណា ធ្លាប់ជោគជ័យគូរសមពេលចាប់ដៃជាមួយសុវត្ថិ មុនីនាគ ច្រៀង​សម្ដែង​​បទ”សុំខុសមួយយប់” តែក្រោយពីមុនីនាគ លែងជាដៃគូរបស់នាងទៀតគេឃើញ​នាងងាកទៅ​ចាប់ដៃជាមួយលោកលឹម តិចម៉េង មួយ​ប្រាវក៍ស្ងាតទៅវិញ។ការមិន​សូវមានបទ​ល្បីៗ​ដូចមុន​របស់នាងហ្សាណា នាពេលនេះគឺដូចគ្នាទៅនិងតារា​ផ្នែក​យុវវ័យផ្សេងៗ​ទៀត​មាន​នាងតន់ ច័ន្ទសីម៉ា និងយូរី ជាដើមក៍លែងសូវមានបទផ្ទុះដូចគ្នាដែរ ហេតុនេះធ្វើឲ្យនាង​ហ្សាណា នៅតែ​រក្សារលំនឹងបានក្នុងនាមជាតារាស្រីមានយីអ៊ុនល្អជាងគេនៅហង្សមាស បើទោះជានាងមិន​ទាន់​ត្រូវបាន​ថៅកែទុកចិត្តផ្ដល់តំណែងឲ្យនាងឡើងអង្គុយកៅអីជា​Coach និងJudge ដូចរៀម​ច្បងក្ដី៕

RELATED ARTICLES