ភ្នំពេញ៖ខណៈដែលឱក សុគន្ធកញ្ញា មិត្តរួមទ្រនុំសុគន្ធ និសា កំពុងតែសប្បាយចិត្តរឿងមានផ្ទៃពោះកូនស្រីដូចក្ដីប្រាថ្នានោះ អ្នកនាងប៊ុន សុគន្ធា ហៅនិសា ដែលបរាជ័យរឿងយកកូនដល់ទៅ២ឆ្នាំជាប់គ្នាគឺ២០២១ និង២០២២ នោះកាលពីថ្ងៃទី៧ សីហា អ្នកនាងបាននាំស្វាមីលោកចៅ សម្បត្តិ ហោះទៅអាមេរិកជាលើកជាថ្មីម្ដងទៀតក្នុងតំណើរលំហែកាយ៉ារយៈពេលខ្លី ក្រោយពីនាងបានបញ្ចប់ភារកិច្ចធ្វើជាគណៈកម្មាការ Cambodian Idol Junior រដូវកាលទី២កាលពីរាត្រីថ្ងៃទី៦ សីហា ។ដំណើរទៅររដ្ឋBoston សហរដ្ឋអាមេរិករបស់និសា នាលើកនេះក៍ដូចជាឆ្នាំមុនដែរ ពោលគឺតារាចម្រៀងជិតដិត និងTop Fan បានជួនពរឲ្យនាងបានសម្រេចបំណងធំយកកូនឲ្យបានជោគជ័យនៅឆ្នាំទី៣នេះ តែកុំភ្លេចពេលត្រឡប់មកស្រុកវិញប្រកាសប្រាប់ដំណឹងល្អនោះទៅអ្នកគាំទ្រផង ប៉ុន្ដែនិសា អត់ហ៊ានសន្យាអ្វីទាំងអស់។
តាមប្រភពថាសុគន្ធ និសា បានបោះបង់ចោលការងារសិល្បៈមួយចំនួនបើទោះជាចូលដល់ខែធ្លាក់ភ្លៀងនេះនាងរាងស្បើយការច្រៀងសម្ដែងក្ដី តែនៅតាមបណ្ដារកម្មវិធីជប់លៀងធំៗខាងAgency ខ្លះនៅតែត្រូវការនាង។អ្នកស្និតសុគន្ធ និសា បានបង្ហើបថាអ្នកនាងសុគន្ធា រៀបការប្ដីជិត៦ឆ្នាំអត់មានកូន១គ្រាប់បែបនេះដោយសារតែនាងចង់ផ្ដល់កំណើតឲ្យកូនដំបូងរបស់ខ្លួនលើទឹកដីអាមេរិក ពោលគឺកើតភ្លាម បានសញ្ជាតិអាមេរិកភ្លែត ប៉ុន្ដែដោយសារតែនាងនៅតែស្រលាញ់អាជីពសិល្បៈ មិនចង់បោះបង់ចោលកណ្ដាលទី ទើបនាងមិនដាច់ចិត្តចេញទៅរស់នៅអាមេរិកជាអចិនត្រេយ៍ ហើយសា្វមីនាងក៍សម្របខ្លួនតាមមករស់នៅខ្មែរជាមួយនាងតាំងពីមុនរៀបការម្លេះ។តែដោយបារម្ភថាខ្លាចអាយុច្រើនទៅពិបាកយកកូនដូចករណីមាស សុខសោភា មានស្វាមី១៦ឆ្នាំ អត់កូន១គ្រាប់នោះទើបនិសា បានផ្លាស់ប្ដូរចិត្តរៀបគម្រោងយកកូនតាំងពីឆ្នាំ២០២១ ប៉ុន្ដែជាង២ឆ្នាំកន្លះមកនេះនៅតែអត់មានក្លិនបានកូនង៉ាដដែល បើទោះជាកាលពីចុងឆ្នាំ២០២២ គេឃើញនាងចេញចូលមន្ទីសម្ភពមួយជាញឹកញាប់ក្ដី តែលទ្ធផលចុងក្រោយនាងថានៅតែអត់អាលីង ដែលការវាចាបែបនេះឆ្លើយទើបទៅអ្នកគាំទ្រនាងដែលសង្ស័យថាតារារូបនេះពោះធំ។តែយ៉ាងណាគេជឿរថានិសា មិនអាចពន្យាពេលយកកូនច្រើនឆ្នាំតទៅទៀតបាននោះទេ ព្រោះនាងធ្លាប់ប្រាប់ថាក្រុមគ្រួសារទាំងសងខាងបានជម្រុញឲ្យនាងយកកូនតាំងពីរៀបការហើយភ្លាមៗម្លេះ ប៉ុន្ដែនាងមិនដឹងជាធ្វើម៉េចនោះទេ ព្រោះពេលចង់បានហើយនៅតែអត់បែបនេះ។គេជឿរថាប្រសិនបើនិសា ពពោះបានដូចក្ដីសុបិននៅឆ្នាំ២០២៣ នោះច្បាស់ណាស់ថានាងនឹងត្រូវដកឃ្លានិងបាត់ខ្លួនពីសិល្បៈមួយរយៈធំជាមិនខាន ព្រោះនាងនឹងទៅសម្រាលកូននៅអាមេរិកដើម្បីឲ្យកូនរបស់ខ្លួនបានសញ្ជាតិអាមេរិកដូចដែលគម្រោងនាងនិងស្វាមីចង់បាន។
គូររំលឹកថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ហើយនាងបានចេញចូលទៅអាមេរិកជាញឹកញាប់បើទោះជាតាមព័តមានខ្លះថានាងមិនទាន់មានសិទ្ធិទៅរស់នៅជាអចិនត្រេយ៍(Visa)ក្ដី។គេកត់សម្គាល់ថាក្រោយមានស្វាមីជាង៥ឆ្នាំនេះនិសា មិនសូវមានទីផ្សារចម្រៀងស្ទុះដូចមុននោះទេ ពោលគឺហាក់នៅទ្រឹងដូចគ្នាទៅនិងតារាស្រីផ្សេងៗទៀតដែលមានប្ដីដែរ។ប៉ុន្ដែថៅកែហង្សមាសបានទុកចិត្តលើនាងតាមរយៈការផ្ដល់តំណែងតួឯកភាពយន្ដដល់ទៅ៤រឿងផ្សេងគ្នាគឺ”សិសិរដូវក្នុងបេះដូង”,”រាជនីយភូមិគ្រិះ”,”ព្រះវេស្សន្ដជាតក” និងរឿង”ចំណតថ្មីនៃសុភមង្គល” ខណៈដែលនៅឆ្នាំ២០២២ -២០២៣ នេះនាងបានវិលមកធ្វើជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ក្រោយផ្អាក១ឆ្នាំនារដូវកាលទី២ ជំនួសដោយនាងសួស វីសា និងចូលទៅជំនួសលោកព្រាប សុវត្ថិ ក្នុងកម្មវិធីCambodian Idol Junior រដូវកាលទី២ ទៀតផង។
ប្រភពបានឲ្យដឹថានិសា សម្រេចចិត្តចេញចូលពីខ្មែរទៅអាមេរិកជាធម្មតា មិនទាន់ចង់ទៅរស់នៅរយៈពេលយូដូចអតីតតារាមួយចំនួនដែលមានស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី ,គឹម លក្ខិណា ,វ៉េត រតនា,អាលី ហ្សា និងសារ៉ាយ សក្ខណា ជាដើមនោះទេ។និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស្វាមីចង់ឲ្យនាងឈប់ពីសិល្បៈឲ្យដាច់ស្រឡះតាំងពីមុននាងរៀបការម្លេះ ប៉ុន្ដែនាងបានប្រាប់ហេតុផលទៅប្ដីថាបានប្រឹងតស៊ូក្នុងអាជីពសិល្បៈជាង១០ឆ្នាំហើយ មិនអាចឈប់នាពេលនេះបានទេ ទើបចុងក្រោយស្វាមីអនុញ្ញាតិឲ្យនាងបានលេងសិល្បៈដោយសេរីដូចពេលនេះ។អតីតតារាថោនរូបនេះ ថានៅពេលដែលនាងមានកូនក៍មិនពឹងលើប្រាក់ចំណូលពីស្វាមី១ច្រកដែរ ពោលគឺត្រូវតែមានមុខរបរផ្ទាល់ខ្លួនហើយពេលនោះនាងនឹងចាប់ផ្ដើមផ្ដោតទៅលើការគិតគូរពីគ្រួសារច្រើនជាងសិល្បៈវិញម្ដង។នាងថានឹងបន្ដអាជីពចម្រៀងជារៀងរហូតឲ្យតែនៅមានការគាំទ្រពីបងប្អូន ខណៈដែលអាជីពភាពយន្ដត្រូវផ្អាកដោយគ្មានដែនកំណត់ ព្រោះថាការថតរឿងមិនមែនស្រួលដូចMV ឡើយ៕