ក្រុមបាល់ទាត់បុរសរបស់អារ៉ាប៊ីសាអូឌីតនឹងប្រកួតមិត្តភាពអន្តរជាតិចំនួនពីរនៅកីឡដ្ឋាន Newcastle ក្នុងខែ កញ្ញា នេះបើតាមក្លឹបប្រឺមីញេលីក បាននិយាយកាលពីថ្ងៃពុធ។
Newcastleដែលម្ចាស់ភាគហ៊ុនភាគច្រើនគឺជាមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) នឹងធ្វើជា ម្ចាស់ផ្ទះការប្រកួតរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតទល់នឹងកូស្តារីកានៅថ្ងៃទី ៨ខែកញ្ញា និងកូរ៉េខាងត្បូង នៅថ្ងៃទី ១២ខែកញ្ញា នៅ ពហុកីឡដ្ឋាន St JamesPark ។
ការប្រកួតទាំងពីរនេះក្លាយជាផ្នែកមួយនៃការត្រៀមខ្លួនរបស់អារ៉ាប៊ីសាអូឌីតសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup ដែលនឹងធ្វើឡើងក្នុងប្រទេសកាតាក្នុងខែមករាឆ្នាំ ២០២៤។ អារ៉ាប៊ីសាអូឌីតបានឈ្នះពានជើងឯក Asian Cup ចុង ក្រោយរបស់ពួកគេក្នុងឆ្នាំ ១៩៩៦៕