ក្លឹបបាល់ទាត់Chelseaបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបែលហ្សិក Romeo Lavia ពីក្លឹបSouthampton។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃអង្គារ។ប៊ីប៊ីស៊ី បានរាយការណ៍ថា Chelsea បានយល់ព្រមលើតម្លៃខ្លួន ជាង៦៧លានដុល្លារសម្រាប់កីឡាករវ័យ ឆ្នាំ។
Lavia បានចុះហត្ថលេខាជាមួយ Man City ក្នុងឆ្នាំ២០២០ ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ២ដងសម្រាប់ក្លឹបមុន ពេលទៅចូលរួមជាមួយ Southamptonក្នុងខែកក្កដា ឆ្នាំ ២០២២ ក្នុងតម្លៃជាង១៣ លានដុល្លារ។ខ្សែបម្រើការពាររូបនេះបានលេង៣៤ ប្រកួតក្នុងការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ ប៉ុន្តែ មិនអាចការពារ Southampton ធ្លាក់ចេញពីប្រឺមីញេលីកបានទេ។
Liverpool ក៏បានធ្វើការដេញថ្លៃសម្រាប់ Lavia ប៉ុន្តែបានខកខានលើកីឡាករបែលហ្ស៊ិកដែលឥឡូវ នេះបាន សម្រេចចិត្តចូលរួមជាមួយក្លឹប Chelsea ដែលទើបតែបានចុះហត្ថលេខាទិញកីឡាករ Moises Caicedo បំបែក កំណត់ត្រា នៅកីឡដ្ឋាន Stamford Bridge ៕