ភ្នំពេញ៖ខេមរៈ សិរីមន្ដ ទើបតែចេញពីហង្សមាសចូលGalaxy បានជិត៨ខែប៉ុណ្ណោះ តែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ប្រាប់ថាលោកមើលឃើញសិរីមន្ដ និងដូចគ្នាទៅនិងព្រាប សុវត្ថិ ដែរពោលគឺតំណាក់កាលនេះមិនសម្រុកការងារសិល្បៈច្រើនដូចមុនទៀតឡើយ។សកម្មភាពប្រែប្រួលរបស់លោកប៊ុនថៃ ហៅសិរីមន្ដ នាពេលនេះកើតមានក្រោយពីលោកឡើងជាឧកញ៉ា និងត្រូវបានគេចាត់ទុកថាមានលុយច្រើន ហេតុនេះលោកនូ ស៊ឹប ថាទាំងលោកសុវត្ថិ និងសិរីមន្ដ គិតលើការរកស៊ីច្រើនជាងលេងសិល្បៈ ហើយព្រោះការច្រៀងសម្ដែងទោះជាតារាល្បីបានតម្លៃខ្លួនច្រើនយ៉ាងណាក៍ផលិតកម្មគេមិនឲ្យមកតារាទាំងនោះទាំងអស់ដែរ។
ខេមរៈ សិរីមន្ដ មកដល់Galaxy នេះលោកក៍មានដៃគូតារាចម្រៀងស្រីតែនាងតន់ ច័ន្ទសីម៉ា តែម្នាក់ដែរ ខណៈដែលការច្រៀងឆ្លងឆ្លើយជាមួយតារាប្រុសព្រាប សុវត្ថិ ដែលធ្លាប់ជាគូប្រជែងគ្នាដ៍ស្វិតស្វាញរយៈពេលជិត១០ឆ្នាំមុននោះគឺជាលើកដំបូងរបស់ខ្លួនផងដែរ តែអ្នកទាំងពីរមិនទាន់ចេញបទចម្រៀងសម័យរួមគ្នាទេ គឺមានតែបទ”ស្រលាញ់អ្វីដែលខ្មែរមាន”។មជ្ឈដ្ឋានមហាជនមើលឃើញថាលោកប៊ុនថៃ ពេញចិត្តទ្រនុំថ្មីនេះខ្លាំងណាស់ព្រោះលោកធ្លាប់អះអាងថាទំនាក់ទំនងរវាងលោកនិងថៅកែលើសពីបងប្អូនទៅទៀត និងជារឿយៗលោកតែងតែចេញមុខការពារថៅកែជាបន្ដបន្ទាប់ទៀតផងពាក់ព័ន្ធការរកស៊ីវិស័យអចលនវត្ថុដែលកំពុងតែមានភាពចម្រូងចម្រាសនោះ បើទោះជានៅលើបណ្ដាញសង្គមមានអ្នកចូលទៅខមិនជាច្រើនបានរិះគន់និងសម្ដែងការមិនពេញចិត្តលោក២លើកមកហើយក្ដី។តែថ្មីៗនេះនៅពេលដែលលោកប៊ុនថៃ ទៅច្រៀងសម្ដែងនៅConcerts មួយនៅផ្លូវវេងស្រេង មានបងប្អូនកម្មការិនីជាច្រើនចាប់អោបថើបលោក ដែលនេះបញ្ជាក់ថាអ្នកស្រលាញ់ក៍មាន អ្នករិះគន់ក៍មាន។
ខេមរៈ សិរីមន្ដ បានចុះកុងត្រា៥ឆ្នាំជាមួយGalaxy ពោលគឺតាមព័តមានថាកិច្ចសន្យាដំបូងរបស់លោកមានដល់ឆ្នាំ២០២៨ ឯណ្ណោះ ខណៈដែលដំណឹងលោកចង់បើកផលិតកម្មផ្ទាល់ខ្លួននោះក៍បានស្ងប់ស្ងាត់ទៅវិញដែរ។អ្នកជំនាញសិល្បៈបានលើកឡើងថាសិរីមន្ដ ទោះជាសិស្សប្អូនលោកសុវត្ថិ មែន តែនៅទ្រនុំថ្មីនេះលោកក៍មិនចង់ធ្វើជាតួរងឡើយ ហេតុនេះគេជឿរថាដើម្បីរក្សារបានតារាទាំងពីរទៅតាមកិច្ចសន្យារបស់ខ្លួននោះថៅកែត្រូវតែលើកទាំងពីរព្រមគ្នាទើបបាន បើលើក១ ទម្លាក់១ នោះនឹងមានតារាណាម្នាក់ដើរចេញមុនកុងត្រាជាមិនខានឡើយ។
គូរបញ្ជាក់ថាខេមរៈ សិរីមន្ដ ត្រូវបានគេលើកឡើងថាអាជីពចម្រៀងរបស់លោកចង់ឡើង ឬនៅទ្រឹងនោះគឺអាស្រ័យលើបងប្រុសរបស់លោកខេមរៈ ភារុណ ជាអ្នកកំណត់ ព្រោះថាតាំង ពីចាប់អាជីពចម្រៀងឆ្នាំ២០០៤ សិរីមន្ដ មានបទល្បីៗភាគច្រើនជាបងប្រុសខ្លួននិពន្ធឲ្យច្រៀង ។ប៉ុន្ដែក្រោយសិរីមន្ដ ឡើងជាឧកញ៉ា ហើយលោកភារុណ ឡើងជាឯកឧត្តមនិងពាក់ផ្កាយ១ លើស្មាទៀតនោះបងប្អូនទាំងពីរនេះក៍មិនសូវសកម្មក្នុងការងារសិល្បៈដូចមុនទៀតដែរ ពិសេសគឺក្រោយមានដំណឹងថាលោកប៊ុនថៃ ច្រៀង៦បទ ស៊ីថ្លៃ១ម៉ឺនដុល្លារទៀតរឹតតែធ្វើឲ្យ លោកឃ្លាតឆ្ងាយពីឆាកតន្រ្ដីបន្ដិចម្ដងៗ លើកលែងតែការរៀបចំរបស់Galaxy និងកម្មវិធីរបស់ក្រុមការងារមួយនេះ។សម្រាប់ទស្សនិកជនមិនទាន់មានអ្នកហៅសិរីមន្ដ ថាជាសេដ្ឋីដូចព្រាប សុវត្ថិ នោះទេ ព្រោះគិតមកដល់ឆ្នាំ២០២៣ នេះលោកមិនដែលប្រកាសពីចំនួនទ្រព្យសម្បត្តិដែលខ្លួនមានសរុបដូចលោកសុវត្ថិ ដែលមនុស្សជំនិតរបស់លោកបានទម្លាយប្រាប់អ្នកកាសែតកាលពីខែកញ្ញា ឆ្នាំ២០២០ ថាសល់លុយខ្ទង់៣០លានដុល្លារនោះឡើយ។ប៉ុន្ដែបើតាមសភាពជាក់ស្ដែងសិរីមន្ដ មានផ្ទះវីឡារ និងជិះរថយន្ដថ្លៃៗនោះគេជឿរថាតារាកូន៣ វ័យ៣៨ឆ្នាំ រូបនេះក៍មានលុយចូលខ្ទង់លានដុល្លារដែរ។
ប្រភពបានឲ្យដឹងថាក្រៅពីទទួលបានគោរម្យងារជាឧកញ៉ា នោះខេមរៈ សិរីមន្ដ ក៍មានតួនាទីជាមន្រ្ដីយោធាមួយរូបផងដែរ តែលោកមិនដែលបញ្ចេញឲ្យគេដឹងថាមកដល់ពេលនេះពាក់ស័ក្ក ឬផ្កាយប៉ុន្មានហើយនោះទេ។តាមព័តមានថាលោកសិរីមន្ដ ក៍ជាកូនធ័មរបស់នាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ។ចំណែកតារាចម្រៀងល្បីម្នាក់ដែលធ្លាប់ច្រៀងនៅហង្សមាសជាមួយលោកប៊ុនថៃ នោះថាសិរីមន្ដ នឹងឲ្យបងប្រុសរបស់ខ្លួនគឺលោកភារុណ ចេញមកនិពន្ធបទចម្រៀងឲ្យខ្លួនវិញជាបន្ទាន់ក្នុងករណីដែលលោកស្ទង់ថាទីផ្សារចម្រៀងរបស់លោកចុះខ្សោយដោយសារតែមានអ្នកខ្លះរិះគន់លោករឿងចេញមុខការពារថៅកែ២លើកមកនេះ។ដោយឡែកភរិយារបស់លោកប៊ុនថៃ គឺអ្នកស្រីគួយ ផល្លី វិញអ្នកនាងប្រៀបបានដូចជាជំនួយការប្ដីដែរ ព្រោះចាំជួយស្វាមីក្រោយខ្នងគ្រប់ពេលដូចគ្នាទៅប្រពន្ធលោកព្រាប សុវត្ថិ ,ឆាយ វីរៈយុទ្ធ និងខេម ៕