Monday, November 25, 2024
Homeកីឡាអន្ដរជាតិGuardiola ៖ Stones នឹងត្រូវសម្រាករហូតដល់ខែ កញ្ញា

Guardiola ៖ Stones នឹងត្រូវសម្រាករហូតដល់ខែ កញ្ញា

លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹប Man City បាននិយាយថា John Stones នឹងអវត្តមានពីការប្រកួត រហូតដល់បន្ទាប់ពីឈប់សម្រាកអន្តរជាតិដោយសាររបួស។  លោក PepGuardiola បានសង្ស័យថាខ្សែការ ពាររូបនេះអាចនឹងអវត្តមានសម្រាប់ការប្រកួតជម្រុះយូរ៉ូរបស់អង់គ្លេសទល់នឹងអ៊ុយក្រែន និងមិត្តភាពជាមួយ ស្កុតឡែននៅខែក្រោយ។

Stonesវ័យ២៩ឆ្នាំបានរងរបួសសាច់ដុំកំឡុងពេលហ្វឹកហាត់មុនបើក រដូវកាលហើយមិនបាន បង្ហាញខ្លួននៅ ក្នុងការឈ្នះលើក្រុម Burnley, Sevilla និង Newcastle United ។

ការឈប់សម្រាកអន្តរជាតិគឺចាប់ពីថ្ងៃទី ៤-១២ ខែកញ្ញា ហើយ Stones នឹងត្រូវខកខានការប្រកួតជាមួយក្រុម Sheff United និង Fulham  ថ្ងៃទី ២ ខែកញ្ញា និងថ្ងៃបន្ទាប់។

លោក Guardiola កំពុងប្រឈមមុខនឹងបញ្ហារបួសបន្ថែម ដោយខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Kevin De Bruyne ត្រូវអវត្តមានយ៉ាងហោចណាស់៤ខែ បន្ទាប់ពីរងរបួសសរសៃពួរអំឡុងពេល Man City ឈ្នះ 3-0 លើក្រុម Burnley ក្នុងការប្រកួតបើករដូវកាលប្រឺមីញេលីក៕

RELATED ARTICLES