ខេត្តបាត់ដំបង៖សម្លេងហ៊ោយ៉ាងទ្រហឹងពេញឆាកបាយ័ននៅពេលដែលកញ្ញាចាន់ ណាពិសី ចេញមកបង្ហាញឈុតសោម៉ាទេវី ជាស្ដេចនាគដែលនាងជាតួអង្គនាងសោម៉ា ឬនាងនាគ ហៅលីវយី ដែលបានរៀបអភិសេកជាមួយព្រះថោង ឬប៊ុនទាង មកពីឥណ្ឌា…នៅវគ្គឈុតតំណាងជាតិ ក្នុងការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា ២០២៣ (Miss Universe Cambodia 2023 )។សោម៉ា បានជិះនាគដែលមានព្រះកេស៧ តំណាងភព៧ ដែលមើលទៅពិតជាមានអំណាចក្រៃលែង…។
កញ្ញាចាន់ ណាពិសី បានប្រាប់”នគរធំ”ថានាងពិតជាមានមោទនភាពដែលបានគ្រងឈុតស្ដេចនាគ (សោម៉ា ទេវី)តំណាងឲ្យខេត្តបាត់ដំបង ហើយនាងថាវិស័យម៉ូដែលនេះនាងស្រលាញ់តាំងពីតូចមកម្លេះ ហេតុ នេះនាងមាន ជំនឿរចិត្តថានាងនឹងប្រជែងយកមកុដនៅវគ្គFinal នៅថ្ងៃទី៧ ខែ៩ ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានដូច ក្ដីប្រាថ្នា ជាមិនខាន។ស្រីស្រស់ណាពិសី បង្ហើបថាកន្លងមកនាងក៍ធ្លាប់ ចូលរួមប្រកួតនៅវេទិការ ផ្នែកសម្រស់ នេះកម្មវិ ធីផ្សេងៗដែរតែមិនបានជោគជ័យ ហេតុនេះនាងថាយកបទពិសោធន៍ពីមុននិងការខិតខំប្រឹងប្រែងនៅពេលនេះធ្វើឲ្យនាងកាន់តែមានភាពជឿរជាក់ខ្ពស់ និងតាំងចិត្តថាត្រូវតែធ្វើឲ្យបានដល់គោលដៅដែលខ្លួនចង់បាននោះគឺ ការបញ្ចេញសម្ថភាពឲ្យអស់ដើម្បីឲ្យក្លាយទៅជាម្ចាស់មកុដបវរកញ្ញាចក្រវាឡកម្ពុជា ២០២៣ ។
កញ្ញាចាន់ ណាពិសី ក៍បានលើកទឹកចិត្តឲ្យយុវវ័យជំនាន់ក្រោយដែលស្រលាញ់ខាងម៉ូដែលដូចនាងត្រូវតែក្លាហាន ហ៊ានបញ្ចេញសម្ថភាពដែលខ្លួនមាន ដើរតាមក្ដីស្រម៉ៃរបស់ខ្លួន កុំក្វល់អ្នកណានិយាយម៉េចស្រេចតែគេ សំខាន់លើខ្លួនឯងពង្រឹងសម្ថភាពទើបឈានដល់គោលដៅរបស់ខ្លួន។
សូមបញ្ជាក់ថាកញ្ញាចាន់ ណាពិសី មានកអាយុ២១ឆ្នាំ កម្ពស់១,៧៥ ម៉ែត្រ,ទម្ងន់៥៥ គ.ក្រ ហើយក្នុងចំណោមបេក្ខនារីនៅវគ្គបង្ហាញឈុតតំណាងជាតិទាំង៣៥ រូបនេះ គេឃើញនាងជាបេក្ខភាពលេចធ្លោខ្លាំងម្នាក់ដោយមានការគាំទ្រច្រើនទាំងអ្នកមកទស្សនាផ្ទាល់ក៍ដូចជានៅលើបណ្ដាញសង្គមផងដែរ៕